ក្រុមហ៊ុនVietjet ទទួលកិត្តិយសជា ”អ្នកបើកបរយន្តហោះឆ្នើមប្រចាំទ្វីបអាស៊ី” ឆ្នាំ 2018
ក្រុមហ៊ុនVietjet បានទទួលកិត្តិយសជា ”អ្នកបើកបរយន្តហោះឆ្នើមប្រចាំទ្វីបអាស៊ី” នៅក្នុងកម្មវិធីកាឡាដែលរៀបចំឡើងដោយ NOW Travel Asia Awards ដែលជាទស្សនាវដ្តី NOW Travel Asia នៅទីក្រុង Chengdu ប្រទេសចិន។
លទ្ធផលដែលប្រកាស ជាលទ្ធផលបានមកពីការបោះឆ្នោតរបស់អ្នកអាន និង ចៅក្រម។
ឯកសណ្ឋានរបស់ក្រុមហ៊ុនVietjet ត្រូវបានរចនាដោយអ្នករចនាម៉ូតជនជាតិអ៊ឺរ៉ុប ដោយយកគំនិតឯកសណ្ឋានកូនសិស្សទាហានជាគោល។ ឯកសណ្ឋានសម្រាប់អ្នកបម្រើយន្តហោះស្រី្តគឺ ពាក់អាវយឺតពណ៌ក្រហមទាន់សម័យ មានចងបូត្រង់ក ខោខ្លី មួកកន្តឹប និងមានផ្លាកសញ្ញារចនាតុបតែងដូចជាស្លាបហោះ ខ្សែក្រវ៉ាត់ពណ៌ត្នោត និងស្បែកជើងពណ៌ក្រហមដ៏លេចធ្លោ។ ក្នុងរដូវរងារ អាវយឺតសមឥតខ្ចោះនឹងខោខ្លីលើកសម្រស់ឱ្យកាន់តែក្មេង និង ស្រស់ស្រាយ។ សំលៀកបំពាក់បុរសមិនត្រឹមតែមើលទៅថ្លៃថ្នូរ ប៉ុន្តែប្រកបដោយថាមពលជាមួយនឹងខោខ្មៅ ស្បែកជើងប៊ូ និងអាវយឺតពណ៌ក្រហមដ៏ទាន់សម័យ។
ឯកសណ្ឋានរបស់ក្រុមហ៊ុនVietjet ជាម៉ូដដែលដាក់បញ្ចូលគ្នារវាងភាពទាន់សម័យនិងប្រពៃណីដែលធ្វើឱ្យមានសម្លៀកបំពាក់នេះលេចធ្លោ លើសពីក្របខ័ណ្ឌនៃឯកសណ្ឋានធម្មតា។ វានាំមកនូវភាពខុសប្លែកពីគេ និង ជាម៉ូដថ្មី បង្ហាញនូវយុវភាពរបស់ក្រុមហ៊ុនVietjet ភាពច្នៃប្រឌិត និងកម្លាំងជំរុញទឹកចិត្តដើម្បីគ្រប់គ្រងនិងតភ្ជាប់ជាមួយវេហាស៍។
កាលពីឆ្នាំមុន ក្រុមហ៊ុនVietjet បានទទួលកិត្តិយសជាក្រុមហ៊ុនមួយនៅក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍កំពូលទាំង5 ដែលមានក្រុមអាកាសយានិកប្រកបដោយមន្តស្នេហ៍បំផុត ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ក្រុមហ៊ុនអាកាសចរណ៍Air France និងក្រុមហ៊ុនEmirates ។ លទ្ធផលនេះបានមកពីការបោះឆ្នោតជាសាធារណៈនៅលើវេបសាយ vivalifestyleandtravel.com របស់ប្រទេសកាណាដា ដែលជាគេហទំព័រជីវិត និង ទេសចរណ៍។
ចាប់តាំងពីឆ្នាំ 2012 មក កម្មវិធី NOW Travel Asia Awards ជារៀងរាល់ឆ្នាំតែងផ្តល់កិត្តិយសដល់ក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍ឆ្នើមនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។
នៅឆ្នាំនេះ កម្មវិធី NOW Travel Asia Awards បន្តផ្តល់ពានរង្វាន់ដល់វិស័យទេសចរណ៍លំដាប់កំពូល រួមមានសណ្ឋាគារ និង រមណីយដ្ឋានប្រណិត ... ចំណុចសំខាន់នៅឆ្នាំនេះ គឺមិនត្រឹមតែមានអ្នកចូលរួមបោះឆ្នោតលើសលប់នោះទេ ប៉ុន្តែថែមទាំងមានការបញ្ជូនបេក្ខជនទទួលរង្វាន់ដ៏មានឥទ្ធិពល និងរង្វាន់ពិសេសជាច្រើន។ ការណ៍នេះនឹងជួយកែលម្អផលិតផល និង សេវាកម្មនៅក្នុងឧស្សាហកម្មនេះ។
ដើម្បីក្លាយជាក្រុមហ៊ុនអាកាសចរណ៍មួយសម្រាប់អតិថិជនទាំងអស់គ្នា ក្រុមហ៊ុនVietJet បន្តបើកផ្លូវហោះហើរជាបន្តបន្ទាប់ បន្ថែមចំនួនយន្តហោះ និងវិនិយោគបច្ចេកវិជ្ជាទំនើប ហើយយើងក៏បន្ថែមផលិតផលនិងសេវាកម្មបំពេញតាមតម្រូវការរបស់អតិថិជន ។
ក្រុមហ៊ុន Vietjet ជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេមួយដែលបានទទួលការពេញចិត្តពីសំណាក់អ្នកដំណើររាប់លាននាក់ ដោយសារមានកម្មវិធីបញ្ចុះតម្លៃដ៏គួរឱ្យរំភើបជាច្រើន មានដូចជា ការកំសាន្តរួមជាមួយសំបុត្រយន្តហោះ ជាពិសេសក្នុងរដូវកាលពិធីបុណ្យ។ រួមជាមួយនឹងសេវាកម្មដែលមានគុណភាពខ្ពស់ សំបុត្រយន្តហោះមានថ្នាក់ចម្រុះច្រើនបែប ក្រុមហ៊ុន Vietjet ផ្តល់ជូនអ្នកដំណើរនូវបទពិសោធន៍ហោះហើរលើយន្តហោះថ្មីស្រឡាង ជាមួយនឹងកៅអីងាយស្រួល និងអាហារដែលមានរសជាតិឆ្ងាញ់ក្តៅៗ បម្រើដោយបុគ្គលិកអាកាសយានិកដែលមានភាពរួសរាយរាក់ទាក់ ព្រមទាំងមានសេវាកម្មបន្ថែមដែលគួរឱ្យទាក់ទាញជាច្រើនទៀតផង។
លោកអ្នកអាចចុចចូលចិត្ត ក្រុមហ៊ុនVietjet តាមហ្វេសប៊ុក www.facebook.com/vietjetvietnam
(អត្ថបទក្រុមហ៊ុន)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។