រដ្ឋបាលខេត្តព្រះសីហនុ រៀបចំប្រណាំងទូកផ្កាចារ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅអាងទឹកព្រៃនប់
ដូចកាគ្រោងទុក នាសៀលថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០១៨ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំប្រណាំងទូកផ្កាចារ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅអាងទឹកឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុ និងភ្ញៀវកិត្តិយ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
យោងតាមគណៈកម្មការរៀបចំការប្រណាំងទូកផ្កាចារ លោក ដេត ណូ ប្រធានមន្ទីរវប្បធម៌ខេត្តព្រះសីហនុ អោយដឹងថា ឆ្នាំនេះមានទូកផ្កាចារដែលបានចូលរួមប្រកួតមានចំនួន ២១ទូក មានទូកនារីមួយទូក និងទូកស្នោរ ៦គូរ បានចូលរួមប្រណាំង រយ:ពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៨។
ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា ឆ្នាំនេះខេត្តបានរៀបចំពិធីនេះឡើងដើម្បីរំលឹកដល់គុណវីរៈកងទ័ពជើងទឹកដែលបានខិតខំការការពារទឹកដីនិងអធិបតេយ្យភាពជាតិ និងជាការអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក ដែលជាប្រពៃណីជាតិរបស់ខ្មែរយើង។
តាមការគ្រោងទុកចំពោះទូកដែលទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបានការថវិកាឧបត្ថម១.០០០.០០០រៀល, លេខ២ ៦០០.០០០ រៀល , លេខ៣ ៥០០.០០០រៀល ដោយឡែកទូកមិនបានចំណាត់ថ្នាក់ ក៏ទទួលបានឧបត្ថមថវិកាក្នុងមួយទូកៗ ៤០០.០០០រៀល ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។