ថៃ បន្ត​អនុវត្ត​ច្បាប់​គ្រាអាសន្ន ដើម្បី​គ្រប់គ្រង​ការផ្ទុះ​កូ​វីដ​១៩

​ថៃ​៖ ប្រទេស​ថៃ នឹង​បន្លាយពេល​នៃ​ការអនុវត្ត​ច្បាប់​គ្រាអាសន្ន​របស់ខ្លួន​រយៈ​ពេល​មួយខែ​ទៀត គឺ​រហូតដល់​ដំណាច់​ខែសីហា ដោយ​លើក​ហេតុផល​ថា វា​ជាការ​ចាំបាច់ ដើម្បី​គ្រប់គ្រង​ការផ្ទុះ​ជំងឺ​កូ​វីដ​១៩ ឱ្យមាន​ប្រសិទ្ធភាព នេះ​បើតាម​សារព័ត៌មាន​ស៊ីន​ហួរ​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ ។​

​អគ្គលេខាធិការ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ថៃ លោក សំ​សាក់ រុង​ស៊ី​តា បាន​បញ្ជាក់ថា វា​ចាំបាច់​សម្រាប់​យើង​បើក​ប្រទេស​របស់​យើង​បន្ថែមទៀត​ឡើងវិញ ដើម្បី​ធ្វើឱ្យ​សេដ្ឋកិច្ច​រស់​ឡើងវិញ ហើយ​ថា មធ្យោបាយ​តែមួយគត់ យើង​ត្រូវ​ដោះស្រាយ​ស្ថានភាព​នេះ ដោយ​អនុវត្ត​ច្បាប់​គ្រាអាសន្ន​នេះ ។​

​សូមបញ្ជាក់​ផងដែរ​ថា គណៈរដ្ឋមន្ត្រី​ថៃ​ត្រូវបាន​គេ​រំពឹងថា នឹង​អនុម័ត​ការបន្ថែម​ពេល​នៃ​ការអនុវត្ត​ច្បាប់​គ្រាអាសន្ន​នេះ នា​សប្តាហ៍​ក្រោយ ស្រប​ពេលដែល​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា ក៏​កំពុង​ត្រួត​ពិនិត្យមើល​ការរុះរើ​គណៈរដ្ឋមន្ត្រី បន្ទាប់ពី​រដ្ឋមន្ត្រី​៦​នាក់​បាន​លាឈប់​ពី​តំណែង​កាលពី​សប្តាហ៍​មុន ចំពេល​មាន​ភាពចលាចល​នៅក្នុង​គណបក្សកាន់អំណាច ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close