Facebook បង្កើត​មុខងារ​ថ្មី Live Video Call បាន​ដល់​៥០​នាក់

​បណ្តាញ​ទំនាក់ទំនង​សង្គម​យក្ស Facebook​បានប្រកាស​ដាក់ឱ្យ​ប្រើ​នូវ​មុខងារ​សំខាន់​និង​ដ៏​ពិសេស​ថ្មី​មួយទៀត គឺ​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​អាចធ្វើ​ការ Live Video Call បាន​រហូតដល់ ៥០​នាក់ ពោលគឺ​មិន​គិតលុយ​អ្វី​ទាំងអស់ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន CNA នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០​។​

​ដោយសារតែ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩​បាន​រីក​រាលដាល​ពេញ​ពិភពលោក បានធ្វើឱ្យ​ក្រុមហ៊ុន​ច្រើន​អនុញ្ញាតឱ្យ​បុគ្គលិក​ធ្វើការ​ពី​ផ្ទះ និង ចូលរួម​ប្រជុំ​តាម​អន​ឡាញ (Video Call Meeting) ដែល​ក្នុងនោះ កម្មវិធី​ដែល​ពេញនិយម​ប្រើ​ជាងគេ​គឺ Zoom ប៉ុន្តែ​នៅពេលនេះ​អាច​សាកល្បង ប្រើ ជាមួយនឹង Facebook បាន​។​

​មុខងារ​ថ្មី​នេះ ត្រូវបាន Facebook ដាក់​រួមបញ្ចូល​គ្នា​ជាមួយ​មុខងារ Messenger Rooms និង Facebook Live ដែល​អាចឱ្យ​អ្នក​ប្រើ​បន្ថែម មនុស្ស ចូល ក្នុង​វីដេអូ​ដែល​កំពុង Live បាន​ដល់ ៥០​នាក់ ប៉ុន្តែ​សម្រាប់​វេលា​នោះ មិន​ត្រូវបាន​បញ្ជាក់ថា អាច Live បាន​ប៉ុន្មាន​នាទី​នោះទេ ខណៈដែល កម្មវិធី ផ្សេងៗ បានកំណត់​ចំនួន​នាទី​សម្រាប់​គណនី​ឥតគិតថ្លៃ និង​គិតថ្លៃ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close