ទូទាំងពិភពលោក! ចំនួនឆ្លងកូវីដ១៩ កើនឡើងជាង១៦.៤លាននាក់ ស្លាប់ជាង៦៥ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវកូវីដ១៩ បានចម្លងទៅមនុស្សសរុបចំនួន១៦លាន៤១ម៉ឺន២ពាន់៧៩៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៦៥ម៉ឺន២ពាន់៣៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០លាន៤ម៉ឺន២ពាន់៣៦២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។
នេះជាបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺកូវីដ១៩ ច្រើនជាងគេ៖
ទី១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់៤លាន៣៧ម៉ឺន១ពាន់៨៣៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៤ម៉ឺន៩ពាន់៨៤៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២លាន៩ម៉ឺន១២៩នាក់។
ទី២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៤១ម៉ឺន៩ពាន់៩០១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ម៉ឺន៧ពាន់៥២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៦៣ម៉ឺន៤ពាន់២៧៤នាក់។
ទី៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៤៣ម៉ឺន៦ពាន់១៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន២ពាន់៨១២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៩១ម៉ឺន៨ពាន់៧៣៥នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។