Apple បង្ហាញ​ទូរស័ព្ទ iPhone12 ចំនួន​៤​ប្រភេទ ជា​ផ្លូវការ អាច​ប្រើប្រាស់​ប្រព័ន្ធ​5G

​អាមេរិក​៖ ក្រុមហ៊ុន​បច្ចេកវិទ្យា​លំដាប់​ពិភពលោក Apple បានប្រកាស​ចេញ​ទូរស័ព្ទ​សេរី​ថ្មី​ចំនួន​៤​ប្រភេទ ដែល​ក្នុងនោះ​រួមមាន​ទូរស័ព្ទ iPhone 12 Mini, iPhone 12, iPhone 12 Pro និង iPhone 12 Pro Max ដែល​អាច​ប្រើ​ជាមួយ​ប្រព័ន្ធ​ទំនើប​ចុងក្រោយ​បំផុត 5G នេះ​បើតាម​សារព័ត៌​រ៉​យ​ទ័​រ​នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០​។​

​រចនាបថ​គែម​ជុំវិញ​រាបស្មើ​របស់​ទូរស័ព្ទ iPhone 12 មាន​កម្រាស់​ស្ដើង​ជាង​មុន​១១% មាន​ទំហំ​តូច​ជាង​មុន​១៥% និង​ស្រាល​ជាង​ទូរស័ព្ទ iPhone 11 ចំនួន ១៦% ។ បន្ទះ​ឈី​ប A14 Bionic ដែលមាន​ដំណើរការ CPU និង​ដំណើរការ GPU ខ្លាំង​ជាង​មុន គាំទ្រ​សេវា 5G និង​ជម្រើស​ពណ៌​ចំនួន​ប្រាំ​។

​អ្វីដែល​គួរឱ្យកត់សម្គាល់​នោះ កាមេរ៉ា​ក្រោយពីរ​គ្រាប់ Wide-Angle ទំហំ 12MP និង​កាមេរ៉ា Ultrawide ទំហំ 12MP មាន Aperture ទូលាយ​ជាង​មុន ប្រើប្រាស់​នូវ​ឡេ​ន 7P ជា​លើកដំបូង អាច​ផលិត​រូបភាព​នៅ​ទី​ងងឹត​បាន​ប្រសើរ​ជាង​មុន ២៧% និង​ប្រព័ន្ធ​ដែក​ឆក់ MagSafe ដែល​អាច​ប្រើ​គួបផ្សំ​ជាមួយ​ផលិតផល​ជាច្រើន និង ទ្រាំទ្រ​ការធ្លាក់​ប្រសើរ​ជាង​មុន​៤​ដង​។​

​សូមបញ្ជាក់ថា សម្រាប់​តម្លៃ​ទូរស័ព្ទ iPhone ទាំង​៤​ប្រភេទ​នេះ​វិញ មានដូចជា iPhone 12 mini តម្លៃ​ចាប់ពី​៦៩៩​ដុល្លារ iPhone 12 តម្លៃ​ចាប់ពី​៧៩៩​ដុល្លារ iPhone 12 Pro តម្លៃ​ចាប់ពី ៩៩៩​ដុល្លារ និង iPhone 12 Pro Max តម្លៃ​ចាប់ពី​១០៩៩​ដុល្លារ នេះ​គឺជា​តម្លៃនៅលើទីផ្សារ​បរ​ទេស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close