រថយន្ត បើកបុកម៉ូតូពេញទំហឹង របួសធ្ងន់ម្នាក់ នៅក្រុងខេមរភូមិន្ទ
ខេត្តកោះកុង៖ តាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តកោះកុង បញ្ជាក់ថា កាលពីវេលាម៉ោងជាង ៧យប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំនុចគល់ស្ពានមាត់សមុទ្រ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កដោយរថយន្ត១គ្រឿង បើកបុកម៉ូតូ១គ្រឿង ពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់ រងរបួសធ្ងន់។
ករណីនេះដែរ ក្រោយពេលកើតហេតុភ្លាមៗ កម្លាំងជំនាញ បានបញ្ជូនជនរងគ្រោះមកព្យាបាលនៅមន្ទីរពេទ្យខេត្តផងដែរ។ រីឯរថយន្ត និងម៉ូតូត្រូវយកមករក្សាទុក រងចាំដោះស្រាយបន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។