ពលរដ្ឋប្រទះឃើញ គ្រាប់កាំភ្លើងត្បាល់៣គ្រាប់ ក្នុងដីក្បែរចម្ការមួយកន្លែង ក្នុងស្រុកជាំក្សាន្ត
ខេត្តព្រះវិហារ៖ កាលពីថ្ងៃទី១៧ ខែវិចិ្ចកាឆ្នាំ២០២០ ក្រុមកម្ទេចគ្រាប់(EOD) នៃអង្គការដោះមីនកម្ពុជា(CSHD) បានទទួលសំណើពីប្រជាពលរដ្ឋ នៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រកឃើញគ្រាប់កាំភ្លើងត្បាល់ចំនួន៣គ្រាប់ ក្នុងដីក្បែរចម្ការ ដើម្បីយកទៅកំទេចចោល។
ជាមួយគ្នា អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពេលឃើញគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ កុំលេង កុំដុត កុំដំ កុំកែច្នៃ វាបណ្តាលឱ្យគ្រោះថ្នាក់ របួស ពិការ ស្លាប់ គ្រប់ពេល និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬប្រតិបត្តិករបោសសម្អាតមីនដែលនៅក្បែរនោះដើម្បីយកទៅកំទេចចោល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។