បង្ក្រាប​គ្រឿងញៀន​ជាង ៣​គីឡូក្រាម ឃាត់ខ្លួន​មនុស្ស​២​នាក់ នៅ​រាជធានី​ភ្នំពេញ​

​ភ្នំពេញ​៖ កាលពី​យប់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លងទៅ​ថ្មីៗ កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​មុខ​ផ្សារ ផ្លា​ហ្សា ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូ​លេខ​៦ ខ័​ណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់​។​

​សមត្ថកិច្ច​ជំនាញ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់​នោះ មានឈ្មោះ ស៊ន ដា​រ៉ូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ និង​ឈ្មោះ ម៉ុក ស្នា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ​។ ចំណែក​វត្ថ​តាង​ចាប់បាន​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ៣១៤៩,០៣ ក្រាម​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ចាប់យក​ខាងលើ សមត្ថកិច្ច​ជំនាញ បាន​កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់​កាត​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close