កូ​វី​១៩! ថ្ងៃនេះកម្ពុជា អត់​មាន​ករណី​ឆ្លង​ថ្មី​ទេ ហើយក៏​គ្មាន​អ្នកជា​សះស្បើយ​ដែរ​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ការ​មិនមាន​រកឃើញ​ក​រ​ណី​ឆ្លង​កូ​វីដ​១៩ ថ្មី​នៅ​កម្ពុជា​នោះទេ ហើយ​អ្នកជា​សះស្បើយ​ពី​ជំងឺ​នេះ​ក៏​គ្មាន​ដែរ​។​

​ក្រសួងសុខាភិបាល បញ្ជាក់ថា នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ចំនួន​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​៣​វិច្ឆិកា នៅ សល់​ចំនួន​៣​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រីឯ​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍ ៣​វិច្ឆិកា ផ្ទាល់ និង​ប្រយោល សរុប​ចំនួន ១៤២២​នាក់ ទទួលបាន​លទ្ធផល​តេស្ត​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ទាំងអស់ សម្រាប់​ការធ្វើ​តេស្ត​លើក​ទី​៤ នា​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប ៣០៤​នាក់ (​ស្ត្រី ៦២​នាក់ និង​បុរស ២៤២​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២៩១​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន ១២​នាក់​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close