ដកហូតគ្រឿងញៀនជិត១គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដើមសប្តាហ៍នេះ កម្លាំងជំនាញ(ក៨) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកស៊ើបអង្កេតស្រាវជ្រាវបង្ក្រាបបទល្មើសគ្រឿងញៀនជិត ១គីឡូក្រាម នៅចំណុចបន្ទប់ផ្ទះជួល គ្មានលេខ ផ្លូវមេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើ ឈ្មោះ វ៉ាង ឃីស៉ីង (WANG KEXING) ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិចិន រីឯវត្ថុតាងចាប់បាន សារធាតុញៀន ប្រភេទម៉េតំហ្វេមីន(WY)៧ ៤០០គ្រាប់ ទម្ងន់សុទ្ធ៧៩០.៥៧ក្រាម។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។