ឯកឧត្តម គួច ចំរើន ទទួល​អំណោយ​ម៉ាស និង​ជែ​លបាញ់​ពី​អគ្គ​កុងស៊ុល​វៀតណាម ប្រចាំ​នៅ​ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ នៅ​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២០ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ទទួល​អំណោយ​ម៉ាស់​ចំនួន ១០.០០០​ម៉ាស និង​ជែ​លបាញ់​ចំនួន ១.០០០​ដប ដែលជា​អំណោយ​ឧបត្ថម​របស់​ឯកឧត្តម វ៉ូ ង៉ុ​ក លី អគ្គ​កុងស៊ុល​វៀតណាម ប្រចាំខេត្ត​ព្រះសីហនុ​។​

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងអំណរគុណ និង​អគុណ​ដល់​ឯកឧត្តម វ៉ូ ង៉ុ​ក លី អគ្គ​កុងស៊ុល​វៀតណាម ប្រចាំខេត្ត​ព្រះសីហនុ​ដែល​បានផ្តល់​ម៉ាស និង​ជែ​លបាញ់​មកដល់​រដ្ឋបាលខេត្ត​ព្រះសីហនុ ដើម្បី​ប្រើប្រាស់​ក្នុងការ​ប្រយុទ្ធប្រឆាំង​និង​ជំងឺ​រា​ត​ត្បា​ត​កូ​វីដ​-១៩ នៅ​ខេត្ត​ព្រះសីហនុ​។​

​ឯកឧត្តម បាន​បញ្ជាក់ថា​រដ្ឋបាល​ខេត្ត និង​បន្ត​ទទួល អំណោយ​ឧបត្ថម្ភ​របស់​សប្បុរស​ជន​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត​មកដល់​រដ្ឋបាលខេត្ត ដើម្បី​យកមកប្រើ​ប្រាស់​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគម នៃ​ខេត្ត​ព្រះសីហនុ​របស់​យើង​ឱ្យបាន​ទាន់ពេលវេលា ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close