កុមារ​៣​នាក់ ហូប​ផ្លែ​ល្ហុង​ហ្វង​ពុល ត្រូវ​បញ្ជូនទៅ​មន្ទី​ពេទ្យ​

​ខេត្តបន្ទាយមានជ័យ​៖ ក្មេងប្រុស​ចំនួន​៣​នាក់ បាន​ហូប​ផ្លែ​ល្ហុង​ហ្វង បណ្តាល​ឲ្យ​ពុល កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ នៅ​ភូមិ​ចក់​ពួក ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​

​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ក្មេង​ទាំង​៣​នាក់ ១.​ឈ្មោះ ទី ភ​ត្រា ភេទ​ប្រុស អាយុ​៥​ឆ្នាំ​, ២.​ឈ្មោះ សំអាង រ៉ា​យុន ភេទ​ប្រុស អាយុ​៥​ឆ្នាំ និង​៣.​ឈ្មោះ សំអាង រ៉ា​យុគ ភេទ​ប្រុស អាយុ​៣​ឆ្នាំ​។​

​បច្ចុប្បន្ន​ក្មេង​ទាំង​៣​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិ​ត្តិ​ភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូរី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close