Pacquiao ក្លាយជាប្រធានបក្សកាន់អំណាច អាចបន្តធ្វើជាប្រធានាធិបតីហ្វីលីពីន
ហ្វីលីពីន៖ កំពូលអ្នកប្រដាល់របស់ហ្វីលីពីន និងល្បីពាសពេញពិភពលោក Manny Pacquiao ត្រូវបានជ្រើសតាំងជាប្រធានគណបក្សកាន់អំណាច (PDP-Laban) នៅប្រទេសហ្វីលីពីនហើយ ខណៈអ្នកវិភាគនានាបានមើលឃើញថា លោកកំពុងត្រៀមខ្លួន សម្រាប់ការប្រកួតប្រជែងយកតំណែង ជាប្រធានាធិបតីហ្វីលីពីននៅអាណត្តិក្រោយ។
សមាជិកព្រឹទ្ធសភាហ្វីលីពីនវ័យ វ័យ៤១ឆ្នាំ បានស្បថឡើងកាន់តំណែងជាប្រធានគណបក្ស PDP-Laban របស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គី ឌូតឺតេ មួយនេះកាលពីថ្ងៃយប់ថ្ងៃពុធ ជំនួសលោក Aquilino “Koko” Pimentel IIIត្រូវបានធ្វើឡើង នៅចំពោះមុខការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មី ដែលនឹងត្រូវធ្វើឡើងនៅឆ្នាំ២០២២។
ទោះបីជាអ្នកវិភាគជាច្រើននៅហ្វីលីពីន បានលើកឡើងថា លោក Manny Pacquiao ទំនងជាកំពុងឈានទៅរកតំណែង ជាប្រធានាធិបតិអាណត្តិថ្មីក្តី ក៏លោក Pacquiao ផ្ទាល់បានបកស្រាយថា «វាលឿនពេកហើយដែលត្រូវមកនិយាយ អំពីការបោះឆ្នោតប្រធានាធិបតីនោះ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។