ដកហូត​គ្រឿង​១២​កញ្ចប់ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ស្រុក​សំរោង​ទង​

​ខេត្តកំពង់ស្ពឺ​៖ កម្លាំង​នគរបាល​ស្រុក​សំរោង​ទង បាន​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ម្នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន នៅ​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០​ស្ថិតនៅ​ចំណុច​ភូមិ​ព្នៅ ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​មន្ត្រីនគរបាល​ស្រុក​សំរោង​ទង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ថា សំណាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅក្នុង​ភូមិ​ព្រៃ​ស្លឹក សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្ត​កំពង់​ស្ពី​។ ចំណែក​វត្ថុតាង​ដកហូត​បាន ម្សៅ​ក្រាម​ពណ៌​ស ១២​កញ្ចប់​, ម៉ូតូ​១​គ្រឿង និង​ទូរស័ព្ទដៃ​១​គ្រឿង​។​

​ករណីនេះ កម្លាំង​ការិយាល័យ​ជំនាញ កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close