ក្រសួងសុខាភិបាល ស្នើ​ឲ្យ​សមត្ថកិច្ច ចាត់វិធានការ​ចំពោះ​ម្ចាស់​អាក់​ខោ​ន​ចំនួន​៣ ផ្សព្វផ្សាយ​វិធីសាស្ត្រ​ព្យាបាល​កូ​វីដ​១៩ ដោយ​ខ្លួនឯង​

ភ្នំពេញ​៖ លោកជំទាវ ឱ វណ្ឌ​ឌី​ន បានប្រកាស​ច្រានចោល​ទាំងស្រុង​នូវ​ព័ត៌មាន​ដែល​បង្ហោះ និង​ចែកចាយ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ចំនួន​៣ ដែល​និយាយ​ពី​វិធីសាស្ត្រ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ដោយ​ខ្លួនឯង តាមរយៈ​ការប្រើប្រាស់​ថ្នាំពេទ្យ និង​ថ្នាំបុរាណ​។​

​លោកជំទាវ ឱ វណ្ឌ​ឌី​ន អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​ថ្លែងថា ក្រសួងសុខាភិបាល សូម​ច្រានចោល​ទាំងស្រុង នូវ​ការផ្សាយ​ឃោសនា​ទាំង​៣​អាក់​ខោ​ន​ខាងក្រោម​នេះ​។ សូម​បងប្អូន​ប្រជាពលរដ្ឋ កុំ​ជឿ​តាម​ការ​បំពុលសង្គម​បែបនេះ​ឲ្យ​សោះ​។ បើ​មាន​អា​ការៈមិន​ស្រួល សុំ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​មាន​គ្រោះថ្នាក់​ដល់​ជីវិត​។​

​លោកជំទាវ ក៏បាន​ស្នើ​សូម​អាជ្ញា​ធរមាន​សមត្ថកិច្ច ជួយ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​ផង ចំពោះ​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​បំភ្លៃ​សង្គម​បែបនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close