World Cup ៖ ​អា​ហ្ស​ង់​ទីនស្ពឹកមុខដោយសារក្រូអាត

កីឡា ៖ ការ​ប្រកួត​បាល់ទាត់យប់មិញ ​ពិត​ជា​បាន​ឃើញ​ច្បាស់​ថា ក្រុមក្រូអាត ​មាន​ទម្រង់​លេង​ល្អ ​ចង្វាក់​នៃ​ការ​កាត់​ចរន្ត​លេង​របស់​ក្រុមអាហ្សង់ទីន ​ពិតជាមាន​ប្រសិទ្ធភាពមែន។ លទ្ធផល​យប់មិញ និង​ការ​លេង​មិន​ល្អ​របស់​អាហ្សង់ទីន គឺ​មក​ពី​ក្រូអាត​បាន​កាត់​ផ្ដាច់​ចង្វាក់​លេង​របស់ Messi ។

ការ​ដឹង​របៀប​លេង​របស់​អាហ្សង់ទីន ​និង​ការ​ចេះ​ចាប់​កីឡាករ​សំខាន់​ឬ​កីឡាករ​នាំ​លេង​ក្នុង​ក្រុម បាន​ធ្វើ​ឱ្យ​ក្រូអាត ​ទទួល​បាន​លទ្ធផល​ជោគជ័យ ​រហូត​យក​ជ័យជម្នះ​លើ​ក្រុម​អាហ្សង់ទីន​បាន​ដល់ ៣-០ ​ឯ​ណោះ។ គ្រាប់​បាល់​បញ្ចូល​ទី​ដ៏​រីករាយ​របស់​ក្រូ​អាតធ្វើបាន​សម្រេច​ជា​បន្តបន្ទាប់​ដោយ Ante Rebic នៅ​នាទី​៥៣ Luka Modric នាទី​៨០ និង Ivan Rakitic នៅ​នាទី​៩០+១ ។​

អា​ហ្ស​ង់​ទីនស្ថិតក្នុង​ស្ថានភាព​ដ៏​លំបាក​បំផុត បើទោះបីជាមិនទាន់បាត់បង់ឱកាស១០០ភាគរយក៏ដោយ បន្ទាប់ពី​ពួកគេ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយ​អ៊ី​ស្លង់​នា​ការប្រកួត​បើកឆាក​។ ក្រុម​ខ្លាំង​អាមេរិក​ឡាទីន​មួយ​នេះ  ទើប​រកបាន​១​ពិន្ទុ​ប៉ុណ្ណោះ​ ដោយរង់ចាំមើលជំនួបរវាងអ៊ីស្លង់ និងនីហ្សេរីយ៉ា។

សរុបរួម ក្រុមក្រូ​អាតក្លាយជា​ក្រុមទី​៤​ដែល​ទទួលបាន​កៅអី​ទៅកាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ បន្ទាប់ពី​បារាំង ម្ចាស់ផ្ទះ​រុស្ស៊ី និង​អ៊ុយ​រូ​ហ្គា​យ ខណៈ​ប៉េ​រូ ត្រូវ​ហាលអាវ​ជាមួយ​ម៉ា​រ៉ុ​ក អា​រ៉ា​ប៊ី​សា​អូឌីត និង​អេ​ហ្សីុ​ប​៕

Résultat de recherche d'images pour "FIFA Croatia won Argentina"

Résultat de recherche d'images pour "FIFA Croatia won Argentina"

Résultat de recherche d'images pour "FIFA Croatia won Argentina"

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close