បច្ចេកវិទ្យា

កូន​ខ្មែរម្នាក់អាចផលិត​កុំព្យូទ័រ​បានត្រៀមលក់​នៅខែ​សីហា​ខាងមុខនេះ

លោក ​ធុល ​រិទ្ធី​ ជា​អ្នក​​បង្កើត​​កន្លែង​បណ្ដុះ​បណ្ដាល​​​​ចំណេះ​ដឹង​បច្ចេកវិទ្យា​មួយ​រូប​មាន​ឈ្មោះ​ថា​ SmallWorld ដែល​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​ ២០១១។ ពេល​នេះ​ SmallWorld កំពុង​ធ្វើ​ការ​បោះ​ជំហាន​ធំ​មួយ​ តាម​រយៈ​ការ​បង្កើត​កុំព្យូទ័រ​​ផ្ទាល់​ខ្លួន ដើម្បី​​​ជា​ការ​លើក​ទឹក​ចិត្ត​​ដល់​អ្នក​រៀន​សរសេរ​កូដ​ជំនាន់​ក្រោយ។

លោកបានរៀបរាប់ថា “​កុំព្យូទ័រ​ផលិត​ដោយ​កូន​ខ្មែរ​ដំបូង​គេ​ដែល​មាន​រូបរាង​ស្រដៀង​គ្នា​ទៅ​នឹង​ MacBook Air របស់​ Apple ដោយ​​នឹង​ប្រើ​ប្រាស់​ Software កូន​កាត់​ Windows លាយ​នឹង​ Software របស់​ Apple ដែល​ងាយ​ស្រួល​ប្រើ​សម្រាប់​អ្នក​ប្រើ​ថ្មីៗ ត្រៀម​នឹង​បញ្ចេញ​លក់​ក្នុង​ខែ​សីហា​ខាង​មុខ​នេះ”។ លោកបន្តទៀតថា “កុំព្យូទ័រ​ដែល​ខ្លួន​ផលិត​និង​ក្រុម​ការងារ​ផលិត​ឡើង​នេះ​ បាន​ប្រើ​ម៉ាក​សញ្ញា​ឈ្មោះ​ Koompi “គម្ពីរ” ដោយ​គោលដៅ​គឺ​លក់​ឲ្យ​សិស្ស​-និស្សិត​ដែល​មិន​ធ្លាប់​ប៉ះ​កុំព្យូទ័រ​ពី​មុន​មក”។

សូមបញ្ជាក់ថា កុំព្យូទ័រ ​Koompi ៥០០ គ្រឿង​ដំបូង​នឹង​ត្រូវ​ដាក់​លក់​ក្នុង​តម្លៃ​ ៣៦៩ ដុល្លារ​ក្នុង​មួយ​គ្រឿង។ ​​​លោក​ ធុល ​រិទ្ធី ក៏​បាន​បង្ហាញ​ចក្ខុ​វិស័យ​​ពង្រីក​ទីផ្សារ​របស់​ខ្លួន​ក្នុង​ឆ្នាំ​បន្ត​បន្ទាប់ ដោយ​បាន​លើក​ឡើង​ពី​ប្រទេស​ឥណ្ឌូណេស៊ី, ហ្វីលីពីន, វៀតណាម និង​មីយ៉ាន់ម៉ា​ជា​ដើម។ លោក​មាន​គោល​ដៅ​​ថា​នឹង​អាច​រក​អតិថិជន​ថ្មី​បាន​ ៤,៥ លាន​នាក់​នៅ​ត្រឹម​ឆ្នាំ​ ២០២១។ វា​ជា​គោលដៅ​​ដ៏​ធំ​សម្បើម​មួយ​​សម្រាប់​ក្រុម​ការងារ​ដែល​មាន​គ្នា​ត្រឹម​ ៥ នាក់​ប៉ុណ្ណោះ៕​​​​​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close