រន្ទះបាញ់​សម្លាប់​មនុស្ស​២​នាក់ និង​របួស​ម្នាក់​

​ឧ​ត្ត​រ​មានជ័យ​៖ រន្ទះបាញ់ សម្លាប់​មនុស្ស​២​នាក់ និង​ម្នាក់ទៀត​សន្លប់​បាត់ស្មារតី រងរបួស​ធ្ងន់ នៅ​ព្រលប់​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨​នេះ ក្នុងករណី​ភ្លៀង​មួយ​មេ​ធំ​បង្កឱ្យមាន​ខ្យល់​រន្ទះ​។​

​នគរបាល​ស្រុក​ចុងកាល់ បាន​ឲ្យ​ដឹងថា ក្នុងពេល​មាន​ភ្លៀង​មួយ​មេ​ធំ​នោះ អ្នក​ទាំង​បីនាក់​កំពុង​ដេញគោ​មក នៅ​ព្រៃ​ចំណុច​វាលស្រែ ស្ថិតនៅ​ចំណុច​គោក​ច្រឹ​ក​លិច ភូមិ​ព្រៃធំ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ព្រលប់​ថ្ងៃទី​២៦ ខែមិថុនា បណ្តាល​ឲ្យ​ស្លាប់ ២​នាក់ គឺ ឈ្មោះ ច្រុ​ច ហ៊ីង ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ស្លាប់​នឹង​កន្លែង និង ឈ្មោះ ម៉ា សឿ​ម ភេទ​ស្រី អាយុ​៦៧​ឆ្នាំ ស្លាប់​ក​ន្លែ​កើតហេតុ និង ឈ្មោះ ហ៊ា សាវុធ ហៅ ប៉ាក់ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិក ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ សន្លប់​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close