រថយន្តដឹកខ្សាច់មួយគ្រឿងកិនសិស្សសាលាស្លាប់ពីរនាក់

សៀមរាប ៖ កាលពីព្រឹកថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៨ មានហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏មួយដែលបណ្ដាលអោយសិស្សសាលាពីរនាក់បងប្អូនភ្លោះស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុយ៉ាងអាណោចអាធម។

គ្រោះថ្នាក់ចរាចរណ៏នេះបង្កមកពីឡានដឹកខ្សាច់មួយគ្រឿងដែលមានស្លាកលេខ ភ្នំពេញ 3A 0271 បានបេីកបុកកង់របស់សិស្សសាលាកំពុងជិះទៅ​​​សាលារៀន ដែលបណ្ដាលអោយសិស្សសាលាពីរនាក់ស្លាប់នឹងម្នាក់ទៀតរងរបួស។​​​ហេតុ​​​ការណ៏នេះបានកេីតឡេីងតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងសៀមរាប ក្នុងភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប។

បន្ទាប់ពីបានបង្កគ្រោះថ្នាក់នេះហេីយ អ្នកបេីកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ចំណែកឪពុកជនរងគ្រោះទាំងពីរយំអោបសពកូនរហូតដល់សន្លប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close