កូនត្រី៣ប្រភេទចំនួនជាង២មុឺន​​​ក្បាល​​​ត្រូវ​​​បាន​​​ថ្នាក់​​​ដឹក​​​នាំ​​​ខេត្ត​​​រតន​​​គិរី​​​ធ្វើ​​​ការ​​​ប្រ​​​លែង​​​ក្នុង​​​ឱ​​​កាស​​​ទិវា​​​មច្ឆា​​​ជាតិ​ ១កក្កដា​ ២០១៨

រតនគិរី៖ ឯកឧត្តម​ ប៊ូ​ ឡាំ​ អ្នកតំណាងរាស្រ្ត​ និងឯកឧត្តម​ ថង​ សាវុន​ អភិបាលខេត្តរតនគិរី​ អមដំណើរដោយ​ ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាព្រឹកថ្ងៃទី០៥​ ខែកក្កដា​ ឆ្នាំ២០១៨​ បានអញ្ចើញប្រលែងកូនត្រី​ ៣ប្រភេទ​រួមមាន​ ត្រីអណ្ដែង​ ត្រីឈ្ពិន​ ត្រីប្រា​ សរុបប្រមាណជាង២មុឺនក្បាល​ ចូលទៅក្នុងទំនប់បឹងមួយកន្លែងស្ថិតនៅ​ភូមិ១​ ឃុំត្រពាំងក្រហម​ ស្រុកកូនមុំ​ ។
​ ឯកឧត្តម​ ថង​ សាវុន​ អភិបាលខេត្តរតនគិរីបានគូសបញ្ជាក់ពីគោលបំណងដ៏សំខាន់នៃទិវាមច្ឆាជាតិគឺ៖
១.បំផុសនិងលើកទឹកចិត្តឲ្យប្រ​ជា​ពលរដ្ឋ យល់ដឹងពីសារៈសំខាន់នៃធនធានជលផល ចូលរួមថែរក្សាអភិរក្សពូជត្រីសំខាន់ៗ ដែលជិតផុ​ត​ពូ​ជ​ និងជីវៈចម្រុះ​គ្រប់ប្រភេទឲ្យបានគង់វង្ស។
២.បង្កើនធនធានជលផល នៅតាមបឹង,ស្ទឹង,ទន្លេ,ព្រែក,ស្រះសហគមន៍,ត្រពាំងដើម្បីធានានិរន្តរភាពនៃ​កា​​រនេសាទ បែបធម្មជាតិ ការនេសាទជាលក្ខណៈគ្រួសារ សម្រាប់ផ្គត់ផ្គង់ជីវភាពធានាសន្តិសុខស្បៀង និងបង្កើនកម្រិតជីវភាពប្រជានេសាទ ឲ្យកាន់តែប្រសើរឡើង៕

ប្រភព ៖ មន្ទីរព័ត៌មានខេត្តរតនគីរី

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close