ក្មេងៗត្រូវរំដោះចេញពីរូងភ្នំទាំងអស់, ភាពរីករាយគ្រប់ដណ្តប់ទូទាំងប្រទេសថៃ និងពិភពលោក ប៉ុន្តែបានបង្កប់នូវទុក្ខក្រៀមក្រម

ឆ្លើយតបទៅនិងបទសម្ភាសន៍របស់សារព័ត៌មាន CNN នៅតំបន់ភ្នំថាំលួង លោក Wongsukchan បានបញ្ជាក់ថា លោកពិតជាមានក្តីសុខ នឹងដឹងគុណ យ៉ាងខ្លាំងដល់ការខិតខំជួយកូនប្រុសរបស់លោក និងក្រុមកីឡាករទាំងអស់ចេញពីរូងភ្នំដោយសុវត្ថភាព។
ក្នុងរយៈពេលជិត៣សប្តាហ៍កន្លងមកលោក Wongsukchan បានប្រកាសឲ្យដឹងថា លោកបានខិតខំជួយអ្វីដែលជួយបានអស់ពីសមត្ថភាព ជួយដល់ក្រុមជួយសង្គ្រោះ ។ នៅពេលនេះអ្វីដែលលោកចង់បានគឺ អោបកូនប្រុសរបស់ខ្លួន ហើយនិយាយថា ខ្ញុំមានក្តីសុខណាស់ នឹងសួរនូវសំនួរមួយចំនួន ពីទុក្ខលំបាករបស់កូន។
នៅពេលដែលលោក Wongsukchan ចុះពីភ្នំ លោកបានអរគុណ មនុស្សគ្រប់គ្នាម្តងម្នាក់ ដែលលោកបានជួបនៅតាមផ្លូវចុះមក។ ក្រុមអ្នកឯកទេសជួយសង្គ្រោះជាង ១០០នាក់ និង ក្រុមជំនួយរាប់ពាន់នាក់ បានចូលរួមធ្វើសកម្មភាពជួយសង្គ្រោះរយៈពេល ជិត៣សប្តាហ៍។
សកម្មភាពស្វែងរកចាប់ផ្តើមនៅថ្ងៃទី២៣ ខែមិថុនា ហើយការស្វែងរក បានប្រែក្លាយជាទ្រងទ្រាយធំជាលក្ខណៈអន្តរជាតិ ដោយសារតែស្ថិតនៅក្នុងតំបន់ស្មុគស្មាញ គ្រោះថ្នាក់ បានទាកទាញអ្នកជំនាញលំដាប់ពិភពលោក មកចូលរួម។
កាលពីថ្ងៃទី១០ ខែកក្កដា កុមារទាំង១២នាក់និងគ្រូបង្វឹក ម្នាក់បានចេញពីរូងភ្នុំដោយសុវត្ថភាព។ លោក Wongsukchan ក៏បានឲ្យដឹងថាកូនរបស់លោកបានបញ្ចូនចេញតាំងពីថ្ងៃទី៩ខែកក្កដា ប៉ុន្តែលោកបានសម្រេចនៅទីនោះដើម្បីលើកកម្លាំងចិត្តដល់គ្រួរសាផ្សេងទៀត កំពុងរង់ចាំកូនខ្លួនចេញ។
ក្រុមចុងក្រោយបានចេញពីរូងភ្នំ ក្នុងនោះមាន សមាជិកក្រុមពិសេស SEAL របស់កម្លាំងទាហានជើងទឹកថៃ ក្នុងនោះមានគ្រូពេទ្យម្នាក់ ដែលបាននៅក្នុងរូងភ្នុំរយៈពេល១សប្តាហ៍ជាមួយក្រុមកីឡាករ ក្រោយរកឃើញនៅថ្ងៃទី២ខែកក្កដា ។
ក្តីសប្បាយលាយឡំនឹងទុក្ខសោក
ពិភពលោកបានអបអរសាទរ និងភាពសម្បាយរីករាយក្រោយជួយរំដោះកុមារ ទាំងអស់ចេញក្រៅដោយសុវត្ថិភាព ប៉ុន្តែបានបង្កប់ក្តីទុក្ខក្រៀមក្រំ ដោយសារតែការបាត់បង់អតីតទាហាន SEAL បានចាញចេញជារៀងរហូត មិនបានចូលរួមនៅក្នុងភាពរីករាយក្រោយរំដោះកុមារទាំងអស់ចេញក្រៅ។ អតីតទាហានលោក Samarn Moonan អាយុ៣៨ឆ្នាំបានស្លាប់ ដោយខ្វះ អ៊ុកស៊ីហ្សែន ។ គាត់ត្រូវបានចាត់ទុកជាវីរៈបុរសថៃមួយរូប បានលះបង់ជីវិតខ្លួនជួយជីជិតកុមារទាំង១២នាក់និងគ្រូបង្វឹកម្នាក់។
ការទទួលបានជោគជ័យនៅក្នុងសកម្មភាពជួយសង្គ្រោះនេះ គឺជាទឹកចិត្ត នឹងការសមគ្គីភាព ទើបអាចឈានដល់ជោគជ័យ ហើយក៏ជាបទពិសោធ ជាមេរៀន សម្រាប់ពិភពលោកទាំងមូល។ បើមានហេតុការកើតឡើងនៅពេលអនាគត់ បទពិសោធទាំងនេះនឹងយកទៅប្រើប្រាស់ ធ្វើជាមូលដ្ឋាន ដូចជាការជួយសង្គ្រោះក្រុមកម្មករអណ្តូងរ៉ែនៅឈីលី៣៣នាក់ ជាប់គាំងនៅក្រោមដីរហូតដល់ ៦៩ មានជម្រៅរាប់រយម៉ែត្រ ក្រោយផ្លូវចូលត្រូវបាក់ស្រុក បិទជាប់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។