មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា រិះគន់​អ្នកយក​រថយន្ត ពាក់​ស្លាក​លេខ នគរបាល ទៅ​ឃោសនាបោះឆ្នោត​

​ភ្នំពេញ​៖ លោក ខៀវ កាញារីទ្ធ​រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន និង​ជា​មន្ត្រីជាន់ខ្ពស់ គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​១១ ខែកក្កដា​នេះ បានធ្វើ​ការរិះគន់ ទៅលើ​អ្នកយក​រថយន្ត​ពាក់​ស្លាក​លេខ នគរបាល​ចូលរួម​យុទ្ធនា​ការឃោសនា បោះឆ្នោត​ហើយ​លោក​រដ្ឋមន្ត្រី​ហៅ ទង្វើ​នេះ​ជាការ​ល្ងង់ខ្លៅ​បំផុត​ធ្វើ ឲ្យ​មានការ​ប្រមាថ​ដល់​បក្ស​។​
​លោក ខៀវ កាញារីទ្ធ​បាន​សរសេរ​ក្នុង​បណ្ដាញ សង្គម​ហ្វេ​ស​ប៊ុ​កថា​” មនុស្ស​ល្ងង់ខ្លៅ​នាំ​គេ​ប្រមាទ​ដល់​បក្ស​”​។​

​ពាក់ព័ន្ធ​ករណីនេះ លោក មាស នី អ្នកវិភាគ​សង្គម​បានលើកឡើង​តាម បណ្ដាញ​សង្គម​ថា​”​មាន​ពាក្យ​គំរាម​ខ្លះ ដែល​អជ្ញាធរ​មូលដ្ឋាន កំពុង​ប្រើ​មកលើ ពលរដ្ឋ​អាចធ្វើអោយ​ខាតបង់​ប្រជាប្រិយភាព របស់​គណ​ប្ស​ច្រើនជាង​ការជួយ លើកស្ទួយ​កេ​រ្ត៍​ឈ្មោះ​របស់​បក្ស​”​។​

​សូម​រំលឹកថា មុន​ចាប់ផ្ដើម​យុទ្ធនាការ ឃោសនា បោះឆ្នោត សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស ប្រជាជន​កម្ពុជា​បាន​ថ្លែង ហាម​មិន​ឲ្យ​មន្ត្រី​គ្រប់រូប​យក​ឡាន ពាក់​ស្លាក​លេខ​រដ្ឋ ន​.​ប និង ខ​.​ម ទៅ​ចូលរួម​យុទ្ធនា​ការឃោសនា បោះឆ្នោត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close