គ.ជ.ប សម្រេច​ព្យូរ​សិទ្ធ​បោះ​ឆ្នោត​​​​បណ្ដោះ​​​​អាសន្ន​​​​ចំ​​​ពោះ ប្រធាន អនុ​​​​ប្រធាន និង​​​​សមាជិក ទាំង​៩

ភ្នំពេញ ៖ ជា​ផ្នែក​​ដើម្បី​​តម្លាភាព និង​យុត្តិធម៌ គណកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប) បាន​សម្រេច​ព្យួរ​សិទ្ធិ​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន ចំពោះ​ប្រធាន អនុ​ប្រធាន និង​សមាជិក ដោយ​មិន​ចូល​រួម​បោះ​ឆ្នោត សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នីតិកាល​ទី៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ នា​ថ្ងៃ​ទី២៩ កក្កដា ឆ្នាំ ២០១៨ ខា​មុខ​នេះ ទេ ។

ផ្អែក​តាម​សេចក្ដី​សម្រេច ដែល​ត្រូវ​បាន​គេ​ធ្វើ​ការផ្សព្វ​ផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី១១​កក្កដា ម្សិលមិញ បាន​ឲ្យ​ដឹងថា ប្រធាន អនុ​ប្រធាន សមាជិក គ.ជ.ប ដែល​ត្រូវ​បាន​ព្យួរ​សិទ្ធិ​បោះ​ឆ្នោត ជា​បណ្ដោះ​អាសន្ន​នោះ​រួម​មាន ៖

១.​លោក សឹុក ប៊ុនហុក
២.​លោក នុត សុខុម
៣.​លោក មាន សុទិ
៤.​លោក ឌឹម សុវណ្ណារ៉ុំ
៥.​លោក ឌុច សុន
៦.​លោក ហីុង ធាប្ញទ្ធិ
៧.​លោក ឯម សុផាត
៨.​លោក ហ៊ែល សារ៉ាត់
៩.​លោក ហង្ស ពុទ្ធា

យោង​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់ គ.ជ.ប ប្រកាស​៧ មាន​ខ្លឹមសារថា៖ «មុខ​ងារ​ជា​ប្រធាន អនុ​ប្រធាន និង​សមាជិក គ.ជ.ប មាន​វិសមិតភាព (អលទ្ធភាព​តាម​គន្លង​ច្បាប់​ដែល​មិន​អាច​ឲ្យ​មនុស្ស​ម្នាក់​បំ​ពេញ​​មុខ​ងារ​ពីរ​កន្លែង​បាន) ជា​មួយ​ការ​បំ​ពេញ​​មុខ​តំណែង​ក្នុង​មុខ​ងារ​សាធារណៈ និង​ជា​មួយ​មុខ​ងារ​ជា​សមាជិក​នៃ​ស្ថាប័ន​ដទៃ​ទៀត ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ ប្រធាន អនុ​ប្រធាន និង​សមាជិក គ.ជ.ប ត្រូវ​បាន​ព្យួរ​សិទ្ធិ​បោះ​ឆ្នោត​ជា​បណ្តោះ​អាសន្ន​រហូត​ដល់​ថ្ងៃ​បញ្ចប់​មុខ​តំណែង»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close