Juventus ហ៊ានចំណាយលុយយ៉ាងច្រេីនសម្រាប់ លោក Jorge Mendes

កីឡា ៖ លោក Jorge Mendes ត្រូវបានគេស្គាល់ថាជាភ្នាក់ងារ​ដោះដូរ​របស់ Cristiano Ronaldo សញ្ជាតិ​ព័រទុយហ្គាល់​ ដែលបានទទួលជោគជ័យក្នុងការនាំកីឡាករខ្សែ​ប្រយុទ្ធ​ដ៏ឆ្នើម​វ័យ​៣៣​ឆ្នាំ Ronaldo មកកាន់ក្រុម Juventus ក្នុងប្រទេសអីុតាលី។

ភាពជោគជ័យក្នុងការដោះដូរកីឡាករឆ្នេីមមួយនេះ ធ្វេីឲ្យក្រុម Juventus ហ៊ានចំណាយលុយ ១០,៦​លាន​ផោន (ជិត ១៤​លាន​ដុល្លារ​អាមេរិក) ជាកម្រៃដល់លោក Jorge Mendes ​បន្ទាប់​ពី Juventus ចុះកុងត្រា​ជា​ផ្លូវការ​ជាមួយ Ronaldo។

កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដានេះ កីឡាករ Ronaldo បាន​ជួប​ជាមួយ​លោក Andrea Agnelli ប្រធាន​ក្លឹប Juventus ក្នុងសណ្ឋាគារ​មួយ នៅ​ប្រទេស​ក្រិក មុន​សម្រេច​ចិត្ត​ផ្ទេរ​ទៅ​កាន់​ក្រុម​សេះ​បង្កង់​។

សូមបញ្ជាក់ថា កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូបនេះ នឹងទទួល​បាន ៥០មឺុនផោន (ជាង ៦៦០០០០​ដុល្លារ​អាមេរិក) ក្នុង​មួយ​សប្ដាហ៍ និង​យល់ព្រម​កុងត្រា​រយៈ​ពេល ៤​ឆ្នាំ ជាមួយ​ក្លឹប​ដែល​ស្ថិតនៅ​ទីក្រុង Turin ប្រទេស​អីុតាលី​៕

Résultat de recherche d'images pour "Shirt of Ronaldo in Juventus"

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close