លោកអភិបាលខេត្តកំពង់ធំបកស្រាយចម្ងល់ទាក់ទងផ្ជិតនៃប្រទេសកម្ពុជា

ខេត្តកំពង់ធំ ៖ ថ្មីៗនេះ អាចារ្យធំ បានបង្ហោះវីដេអូមួយទាក់ទងថ្មមួយដុំដែលស្ថិតនៅក្បែរច្រកចូលសណ្ឋាគារ ស្ទឹងសែន ថាជាផ្ចិតនៃប្រទេសកម្ពុជា។​​​ ប៉ុន្តែកាលពីថ្ងៃទី ១១ ខែកក្កដានេះ យោងតាមហ្វេសប៊ុករបស់ឯកឧត្តម សុខ លូ​​​ ដែលជាអភិបាលខេត្តកំពង់ធំបានបកស្រាយថា ” កន្លងមកនិងបន្តរហូតមកដល់បច្ចុប្បន្ននេះនៅតែមានបងប្អូនមួយចំនួនយល់ថា​​​ដុំថ្មមួយដុំនៅក្បែរខ្លោងទ្វារចូលសណ្ឋាគារស្ទឹងសែននៅក្នុងក្រុងស្ទឹងសែនខេត្តកំពង់ធំថាជាចំណុចផ្ចិតនៃប្រទេស​​​កម្ពុជា។ សូមជម្រាបថាតាំងតែពីក្នុងកំឡុងឆ្នាំ២០០៧ ដែលមានឯកឧត្ដម ណាំ ទុំ ជាអភិបាលខេត្ត បានសិក្សាពីករណីនេះទៅឃើញថាដុំថ្មនេះមិនមែនជាចំណុចផ្ចិតនៃប្រទេសខ្មែរស្អីទេគឺប្រហែលជាបង្គោលប្រថពីវិភាគតែប៉ុណ្ណោះ ហើយបង្គោលបែបនេះនៅខេត្តកំពង់ធំមិនមែនមានតែមួយនោះទេ។ ខេត្តកំពង់ធំតាមភូមិសាស្រ្តគឺនៅចំកណ្តាលព្រះរាជាណាចក្រកម្ពុជា តែបើចង់រកចំណុចផ្ចិតនៃប្រទេសប្រហែលជាលំបាកហើយព្រោះប្រទេសយើងអត់មានរាងមូលឬក៏ការ៉េឬចតុកោណកែង….ផង” ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close