មនុស្សពីរនាក់ស្លាប់ ហាសិបនាក់ផ្សេងទៀតសង្គ្រោះ​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​សង្ស័យ​​​ពុល​​​ស្រា​​​ស

ក្រចេះ ៖ តាមប្រភពព័ត៌មានពីមន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចះបានឲ្យដឹងថា ប្រជាពលរដ្ឋពីរនាក់បានស្លាប់ នឹងជិតហាសិប​​​នាក់ផ្សេងទៀតកំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ដោយមាន​អាកា​រៈ​វិលមុខ​ ចុក​ដើមទ្រូង ស្រវាំងភ្នែក នឹងឈឺក្បាល​។​ ហេតុការណ៏នេះបានកេីតឡេីងក្នងភូមិស្នួល​កើត​ ឃុំ​ស្នួល​ ស្រុក​ស្នួល​ ខេត្តក្រចេះ​ កាលពី​យប់​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០១៨​។​

ប្រភពព័ត៌មាន​ដដែលបានបញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះទាំងនោះប្រហែលជាពុលស្រាស ព្រោះពួកគេទទួលទានស្រា​ស​ក្នុង​ពិធី​បុណ្យសព​របស់​អ្នកភូមិ បន្ទាប់មកពួកគេស្រាប់​តែមាន​អា​ការៈពុល​ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកបញ្ជូន​មក​សម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យ​។

មន្ត្រីមន្ទីរសុខាភិបាលខេត្តក៏បានពន្យល់ដល់ប្រជាពលរដ្ឋផ្សេងទៀតផងដែរ ដេីម្បីបញ្ឈប់​ការផឹកស្រាសជាបណ្ដោះអាសន្ន ទន្ទឹមនឹងនោះ ខាង​មន្ទីរជំនាញ​កំពុង​ស្រាវជ្រាវ​ហើយ​យក​ស្រា​ទាំងនោះ​ទៅ​ពិសោធន៍​នៅ​ក្រសួងសុខាភិបាល​។​

សូមជម្រាបថា មកដល់ព្រឹកថ្ងៃទី ១៤ កក្កដានេះ មានអ្នករងគ្រោះតែម្ភៃនាក់ប៉ុណ្ណោះកំពុងសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យ ចំណែកអ្នកផ្សេងទៀតត្រលប់ទៅផ្ទះវិញដោយពួកគាត់បានធូរស្បេីយ៕

ប្រជាពលរដ្ឋរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ (រូបថតសារព័ត៌មានរស្មីកម្ពុជា)

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close