Manny Pacquiao យកឈ្នះ Lucas Matthysse ត្រឹមតែ៧ទឹក

កីឡា ៖ Manny Pacquiao ដែលជាម្ចាស់​ជើងឯក​ពិភពលោក​៨​ស្ថាប័ន សញ្ជាតិភីលីពីន បាន​យកឈ្នះ​កីឡាករ​ប្រដាល់​ឆ្នើម​អា​ហ្ស​ង់​ទីន Lucas Matthysse  នា​ជំនួប​ដណ្តើម​ខ្សែក្រវាត់ WBA Welterweight នៅ​សង្វៀន Axiata Arena ក្រុង​គួ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​ នៅត្រឹមទឹក​ទី​៧ប៉ុណ្ណោះ។

តោកំណាចប្រចាំទ្វីបអាសីុមួយនេះ បាន​ដើរ​តួ​នាទី​ជា​អ្នក​ដើរ​ចូល​រហូត​និង​បោះ​កណ្ដាប់​ដៃ​ពេញ​ៗ ធ្វើ​ឲ្យ Lucas Matthysee  វ័យ​៣៥​ឆ្នាំ ​ត្រូវ​អាជ្ញាកណ្ដាល​រាប់ជា​រឿយៗចាប់​ផ្ដើម​ពី​ទឹក​ទី១​ដល់​ទី​៧។ ទីបំផុត Lucas ​បានសម្រេច​ចិត្ត​បោះបង់​ការ​ប្រកួត​ត្រឹម​ទឹក​ទី​៧​ដោយ​សារ​តែ​មិន​អាច​ទ្រាំទ្រ​កណ្ដាប់​ដៃ​ធ្ងន់​ៗ​របស់ Pacquiao​​​ ។

សូមជម្រាបថា នេះ​ជា​ជ័យជម្នះ​លើក​ដំបូង​របស់ Pacquiao ចាប់​តាំង​ពី​ចាញ់​អ្នក​ប្រដាល់​អូស្ត្រាលី Jeff Horn កាល​ពី​ឆ្នាំ​២០១៧ ហេីយបាន​បាត់បង់​ខ្សែក្រវាត់ WBO មួយ​ខ្សែ​ផងដែរ​។​ ចំណែកអ្នក​ប្រដាល់​សញ្ជាតិ​អា​ហ្ស​ង់​ទីន Lucas វ័យ​៣៥ ដែល​ប្រកួត​៤៤​ដង ឈ្នះ​៣៩ ចាញ់​៤ និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​៣៦​លើក​។ ខ្សែក្រវាត់ WBA ដែល​របូត​ទៅដល់​ដៃ Pacquiao គឺ Lucas ដណ្តើមបាន​ពី​កីឡាករ​ថៃ Teerachai Sithmorseng កាលពី​ខែមករា​កន្លងមក​៕

Pacquiao មាន​ប្រៀបលើគូប្រជែងអាហ្សង់ទីនគ្រប់ទឹក។ រូបថត AFP

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close