រថយន្ត​ដឹក​ឥដ្ឋ​បុក​ជាមួយ​រថយន្ត​ប្រេង​បណ្តាលឱ្យ​រងរបួស​មនុស្ស​០២​នាក់​

​ខេត្តកណ្តាល​៖​មាន​មនុស្ស​០២​នាក់​ប្រុស បណ្តាលឱ្យ​រងរបួស​ដោ​យ​សារ​មាន​រថយន្ត​ដឹក​ឥដ្ឋ​បាន​បុក​ជា​មួ​ុ​យ​រថយន្ត​ដឹក​ប្រេង​ដែល​ហេតុការណ៍​និង​បាន​កើតឡើង​នៅ ត្រូវ​នឹង​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០១៨​វេលា​ម៉ោង​១៦,១០ នាទី​​លើផ្លូវ​ជាតិ លេខ​៦​ចន្លោះ​គីឡូ​មែត្រ​លេខ​២៣-២៤​ចំណុច ភូមិ​លើ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល​ខេត្តកណ្តាល​។​

​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណណ៍​មួយ​កើតឡើង​រវាង​រថយន្ត​និង​រថយន្ត​ដោយ​រថយន្ត​ម៉ាក​អ្វី​ស៊ុយ​ស៊ុយ (​ប្រភេទ​ស៊ីទែន​ដឹក​ប្រេងសាំង​និង​ម៉ា​ស៊ុត​ចំនួន​៥៥០០​លីត្រ មួយគ្រឿង​ព​ណ៍ស ពាក់​ផ្លាកលេខ​ភ្នំពេញ​៣A៨៥២៣​បើកបរ​ដោយ ឈ្មោះ​ហែម បូរ៉ា​ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​ប្រាក់​ឃុំ​ភូមិធំ ស្រុក​កៀន ស្វាយ​ខេត្តកណ្ដាល​។​ ​ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​លុះ​មកដល់​ចំណុចកើតហេតុ​បាន​បត់​ឆ្វេង​ទៅ​ទិស​ខាងលិច​ស្របពេលនោះ​ក៍មាន រថយន្ត​មួយគ្រឿង​ម៉ាក ហ៊ី​យិន​ដាយ ពណ៍​ខៀវ ពាក់​ផ្លាកលេខ​ភ្នំពេញ​៣A១៦១០ ដែល​បើកបរ​ដោយ​ឈ្មោះ​អូន ធឿន ភេទ​ប្រុស​អាយុ​៥៩​ឆ្នាំមាន​ទីលំនៅ​ភូមិ​កោះ​តា​ចាន់​ឃុំ​កំពង់ត្រាច​ខាងកើត​ស្រុក​កំពង់ត្រាច​ខេត្តកំពត​។ ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​ហើយ​បានមក​បុក​រថយន្ត​ដែល​បត់​ឆ្វេង ខាងលើ​បណ្ដាលអោយ រ​បូស​ស្រាល​ដល់​អ្នកបើក​បររថ​យន្ត​ទាំងពី​។​

​លោក​ព្រុំ សំណាង​អធិការ​ស្រុក​មុខកំពូល​បានឱ្យដឹងថា​ ​ដោយ​រថយន្ត​ម៉ាក​អ៊ី​ស៊ុយ​ស៊ុយ​ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​ហើយ​បត់​ឆ្វេង​ទៅ​ទិស​ខាងលិច​បណ្ដាលអោយ​រថ​យន្ត​ម៉ាក​ហ៊ី​យិន​ដាយ​មកពី​ទិស​ខាងជើង មក​បុក​តែម្តង​។​

​ក្រោយពី​ទទួល​ព័​ត៍​មាន​កម្លាំង ជំនាញ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ហើយ​បានធ្វើការ​វាស់វែង​និង​យ​កម​ធ្យោ​យ​ទាំងពី​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល ។​

​សេចក្ដីសន្និដ្ឋាន ដោយ​អ្នកបើកបរ​រថយន្ត​អ៊ី​ស៊ុយ​ស៊ុយ​បត់​ឆ្វេង​ខ្វះ​ការ​ប្រុង​ប្រ​យ័​ត្ថ​រីឯ​រថយន្ត​ហ៊ី​យិន​ដាយ​បើកបរ​លឿន​លើផ្លូវ​បំបែក​ជា​បី ដែលមាន​ផ្លូវ​ឆ្លងកាត់​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close