ខេត្តពោធិ៍សាត់ រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​១៩​ថ្មី ០៩​នាក់ និង​ជាសះស្បើយ ០១​នាក់​

​ខេត្តពោធិ៍សាត់​៖ នៅ​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០២១​នេះ មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តពោធិ៍សាត់ បានចេញ​សេចក្តីជូនដំណឹង ស្ដីពី​ការរកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​១៩​ថ្មី​ចំនួន ៩​នាក់​បន្ថែមទៀត (​ស្រី​០៧​នាក់​) ក្នុងនោះ​មកពី​រាជធានី​ភ្នំពេញ ០៨​នាក់ និង​ខេត្តកណ្តាល ០១​នាក់ និង​ជាសះស្បើយ ០១​នាក់ (​ប្រុស​០១​នាក់​)​។​

​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២១ ខេត្តពោធិ៍សាត់ មាន​ករណី​វិជ្ជមាន​កូ​វីដ​១៩ សរុប​ចំនួន​១២៦​នាក់ (​ស្រី​៦៣​នាក់​) ក្នុងនោះ​ជាសះស្បើយ ចំនួន​៦៣​ករណី (​ស្រី​៣២​នាក់​) មរណៈភាព ចំនួន​០១​នាក់ (​ស្រី​០១​នាក់​) និង​កំពុង​សម្រាក​ព្យាបាល ចំនួន​៦២​ករណី (​ស្រី​៣០​នាក់​)​។​

​គួរ​បញ្ជាក់ថា ករណី​វិជ្ជមាន​ថ្មី​ខាងលើ គឺជា​ករណី​នាំចូល មិនមែនជា​ករណី​ផ្ទុះ​ក្នុង​សហគមន៍​ទេ​។ ​ជាមួយគ្នា​នោះ មន្ទីរ​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ មេត្តា​បន្ត​ចូលរួម​អនុវត្ត​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល និង​វិធានការ ៣​កុំ ៣​ការពារ របស់​សម្ដេច​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close