កីឡា

កម្ពុជា​ឈ្នះ​មេដាយ​មាស​ទី​មួយ​នៅ​​​​ការ​​​​ប្​​​រកួត​​​​ពហុ​​​​កីឡា​​​​អាស៊ី​​​​ឆ្នាំ​​​២០១៨

កីឡា ៖ យុវតី ខាន់ ចេសា កីឡា​ការិនី​បោក​ចំបាប់​និង​ក្លេ jiu-jitsu អាយុ 16 បាន​ផ្ដួល​គូ​ប្រជែង យុវតី Mahra Alhinaai ដែល​មក​ពី​ប្រទេស​ អេមីរ៉ាតអារ៉ាប់រួម នៅ​ថ្ងៃ​សុក្រ នៅ​ឯ​ការ​ប្រកួត​ពហុ​កីឡា​អាស៊ី​ឆ្នាំ២០១៨ ក្នុង​រដ្ឋធានី​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី ហើយ​ឈ្នះ​មេដាយ​មាស​ទី​មួយ​សម្រាប់​កម្ពុជា។

ការ​ប្រកួត​ពហុ​កីឡា​អាស៊ី​ឆ្នាំ២០១៨ ប្រារព្ធ​ឡើង​ចាប់​ពី​ថ្ងៃ​ទី១៨ ខែសីហា ដល់​ថ្ងៃទី២ ខែកញ្ញា។ រហូត​មក​ដល់​ពេល​នេះ ប្រទេស​ចិន​ឈ្នះ​មេដាយ​មាស​ច្រើន​ជា​គេ​បង្អស់ ដោយ​ទទួល​បាន​មេដាយ​មាស​ចំនួន ៦៦។បន្ទាប់​មក ប្រទេស​ជប៉ុន​ឈ្នះ​មេដាយ​មាស​ចំនួន ២៩ ហើយ​ប្រទេស​កូរ៉េ​ខាងត្បូង​ឈ្នះ​មេដាយ​មាស​ចំនួន ២៣។

ការ​ប្រកួត​បោក​ចំបាប់​និងក្លេ jiu-jitsu សម្រាប់​ស្រ្តី​ទម្ងន់ ៤៩ គីឡូក្រាម ដែល​យុវតី ខាន់ ចេសា គឺ​ជា​ការ​ប្រកួត​មួយ​ក្នុង​ចំណោម​ការប្រកួត jiu-jitsu ទាំងអស់ ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី២៤ដល់២៦ ខែសីហា។ យុវតី Mahra Alhinaai បាន​ចុះ​ចាញ់​យុវតី ខាន់ ចេសា នៅ ពេល ជាប់ក្លេ នៅ រយៈ វេលា ២នាទី ៨វិនាទី មុន​ការ​ប្រកួត​ត្រូវ​បញ្ចប់។ យុវតី Mahra Alhinaai ឈ្នះ​មេដាយ​ប្រាក់។ ហើយ​យុវតី Margarita Ochoa នៃ​ប្រទេស​ហ្វីលីពីន និង​យុវតី Thi Thanh Minh Duong នៃ​ប្រទេស​វៀតណាម​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​ម្នាក់​មួយ។

កីឡា​បោក​ចំបាប់​និង​ក្លេ jiu jitsu ជា​ក្បាច់​គុន​ដ៏​ល្បីល្បាញ​មួយ​នៅ​ក្នុង​ពិភពលោក ហើយ​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាង ២០ឆ្នាំ​មក​ហើយ។ កីឡា​នេះ កំពុង​ទទួល​បាន​ប្រជាប្រិយភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ក្នុង​ចំណោម​ជនបរទេស។ ដំបូង​ឡើយ កីឡា​បោក​ចំបាប់​និង​ក្លេ jiu jitsu មាន​បូក​បញ្ចូល​ក្បាច់​គុណ​មួយ​ចំនួន​របស់​ជប៉ុន ហើយ​ក្រោយ​មក ប្រទេស​ប្រេស៊ីល​បាន​យក​ទៅ​កែ​សម្រួល​នៅ​ដើម​ទសវត្ស​ឆ្នាំ១៩៩០។ វា​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ឆាប់​រហ័ស ដោយ​សារ​តែ​វា​មិន​គ្រាន់​តែ​ជា​កីឡា​ចំបាប់​ទេ តែ​ក៏​ជា​ក្បាច់​ការពារ​ខ្លួន​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close