ទូក ង វែង​ជាងគេ​លើ​ពិភពលោក អុំ​សាកល្បង​

​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ ឯកឧត្តម ស សុខា តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង ព្រមទាំង​ជា​ប្រធាន​គណៈកម្មការ​ផលិត​ទូក ង វែង​ជាងគេ​លើ​ពិភពលោក បាន​បង្ហោះ​វីដេអូ​បង្ហាញ​ពី​សកម្មភាព​អុំទូក ង វែង​ជាងគេ​លើ​ពិភពលោក នា​ទឹកដី​ខេត្តព្រៃវែង កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៨​។​

​សូមជម្រាបថា ទូក ង វែង​ជាងគេ​លើ​ពិភពលោក​នេះ មាន​ប្រវែង ៨៥,៥​ម៉ែត្រ ដោយ​ផ្ទុក​ចំណុះ​ទូក​ចំនួន ១៧៩​នាក់​។ ទូក​នេះ ធ្វើ​អំពី​ឈើ​គគីរ យ៉ាងតិច​៦​ដើម ដោយ​៣​ដើម​ធ្វើ​តួ​ទូក និង​៣​ដើម​ទៀត​ធ្វើ​ក្បាល កន្ទុយ និង​ធាតុ​ផ្សំ​ផ្សេងៗ​ទៀត​។ គណៈកម្មការ World Guiness Record នឹង​អញ្ជើញ​ចុះមក​ពិនិត្យមើល​ដើម្បី​វាយតម្លៃ​ក្នុងការ​ដាក់​ទូក ង វែង​ជា​គេ​នៅក្នុង​កំណត់ត្រា​ពិភពលោក​។​

  1. ​គួរ​បញ្ជាក់ថា ទូក​ដែល​វែង​ជាងគេ​លើ​ពិភពលោក​នាពេល​បច្ចុប្បន្ន គឺជា​ទូក​របស់​ប្រទេស​ចិន ដែលមាន​ប្រវែង ៧៧,៨​ម៉ែត្រ ដោយបាន​បំបែក​ឯតទគ្គ​កម្ម កាលពី​ឆ្នាំ​២០១៧៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close