លោកពូទីនដកហូតតំណែង មន្ត្រីយោធា១៥រូបមុនការធ្វើសមយុទ្ធជាប្រវត្តិសាស្ត្រ
កាលពីថ្ងៃទី២៨ខែសីហា ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានសម្រេចដកហូតដំណែងមន្ត្រីយោធា ១៥រូប ក្នុងពេលដែលកម្លាំងទាហានរុស្ស៊ីត្រៀមធ្វើសមយុទ្ធជាត្រងទ្រាយធំបំផុត ក្នុងប្រវត្តិសាស្ត្រ មិនធ្លាប់មានរយៈពេល៤០ឆ្នាំកន្លងមក។
ក្នុងចំណោមមន្ត្រីយោធាដែលបានដកហូតដំណែង មាន លោក Vladlen Aksenov រដ្ឋលេខាធិការក្រសួងគ្រប់គ្រងគ្រោះអាសន្ន និងលោក sergei Koryuchin ប្រធានស្ថាប័នយុត្តិធម៌នៅតំបន់ Omsk របស់រុស្ស៊ី។
មន្ត្រីឯកទេសបានបញ្ជាក់ថា មន្ត្រីយោធារុស្ស៊ី ត្រូវបានដកហូតដំណែងតាមក្រុម ដែលធ្វើមិនបានល្អ តាមគោលនយោបាយ ពង្រឹងអំណាចយោធារបស់ប្រធានាធិបតី។កាលពីខែមេសាឆ្នាំ២០១៨ ក៏មានមន្ត្រីយោធាមួយក្រុម ១១រូប ក៏ត្រូវបានដកហូតដំណែង ហើយកាលពីឆ្នាំ២០១៦និង២០១៧ ក៏មានក្រុមមន្ត្រីយោធា ជាច្រើនរូបត្រូវដកហូតដំណែងផងដែរ។ ការដកហូតដំណែងនាពេលកន្លងមកនេះគឺជាប់ពាក់ព័ន្ធនិងអំពើពុករលួយ។
យ៉ាងហោចណាស មេទ័ពរុស្ស៊ី មួយរូប លោក Mikhail Begun កំពុងតែកាន់តំណែង ជាឧប្បនាយករដ្ឋមន្ត្រី ទទួលបន្ទុក គ្រប់គ្រោងគ្រោះអាសន្ននៅតំបន់ Tomsk ត្រូវបានចាប់ខ្លួនពីបទ ពុករលួយ ក្រោយមានការចោទប្រកាន់ថាលោកទទួលសំណូក ។ ក្រុមអ្នកជំនាញបានលើកឡើងថា អាចនឹងមានការចាប់ខ្លួន មន្ត្រីយោធាជាច្រើនរូបទៀត ពាក់ព័ន្ធ ករណីដូចខាងលើ។
ការសម្រេច ដកដំណែងមន្ត្រីយោធា ១៥រូប របស់លោកពូទីនកើតឡើង ក្រោយពេលដែលរុស្ស៊ីត្រៀមធ្វើសមយុទ្ធជាទ្រងទ្រាយធំបំផុតមិនធ្លាប់មាន ពីមុនមក ដោយមានការចូលរួមពីកម្លាំងទាហាន ជាង៣សែននាក់ និងយន្តហោះច្បាំងជាង១០០០គ្រឿង ។ ក្រៅពីនេះសមយុទ្ធនោះមានការចូលរួមពីកម្លាំងទាហានចិន និងម៉ុនហ្គោលី ដែលត្រូវធ្វើឡើងនៅខែកញ្ញាខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។