ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ជាមួយ​កញ្ឆា​ក​ក្រៀម ១៣​គីឡូក្រាម

តាកែវ ៖ កងរាជអាវុធហត្ថ​ខេត្តតាកែវ បាន​បង្ក្រាប​ការ​ចរាចរណ៍​គ្រឿងញៀន ដោយបាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ជាមួយ​កញ្ឆា​ក​ក្រៀម ១៣​គីឡូក្រាម ហើយ​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​ការិយាល័យ​ជំនាញ កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត​។​

កងរាជអាវុធហត្ថ​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​ពុធ ទី​២៩ ខែសីហា ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្តតាកែវ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ឈុន សុមេធា នាយការិយាល័យ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​គីរីវង់ និង​មានការ​សម្រប​ស​ម្រូ​ល​នីតិវិធី​ដោយ​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តតាកែវ បាន​ចុះបង្ក្រាប​មុខសញ្ញា​ជួញដូរ និង​រក្សាទុក​កញ្ឆា​ក្រៀម នៅ​ចំណុច​លំនៅដ្ឋាន​មួយកន្លែង ស្ថិតនៅ​ភូមិ​ជ្រោយ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គីរីវង់ ខេត្តតាកែវ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ ភិន ពយ ភេទ​ស្រី អាយុ ២៣​ឆ្នាំ រួមទាំង​ដកហូត​បាន​វត្ថុតាង កញ្ឆា​ក្រៀម​ចំនួន ៥​ថង់ ទម្ងន់ ១៣​គីឡូក្រាម ទូរស័ព្ទ​ចំនួន ២​គ្រឿង និង​លុយ​រៀល​ចំនួន ២០០០០០​រៀល​។​

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​ការិយាល័យ​ជំនាញ កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close