ព័ត៌មានជាតិ

សេដ្ឋកិច្ចរយៈពេល​៨​ខែ​ឆ្នាំ​២០១៨​នេះ កម្ពុជា​ទទួលបាន​គម្រោង​សាងសង់​សំណង់​អគារ​ធំៗ​រហូតដល់​ជាង​១៩០០​គម្រោង​

រដ្ឋមន្ត្រីក្រសួង​ដែនដី​បានបង្ហាញ​របាយការណ៍​ថា ក្នុង​រយៈពេល​៨​ខែ​ឆ្នាំ​២០១៨​នេះ កម្ពុជា​ទទួលបាន​គម្រោង​សាងសង់​សំណង់​អគារ​ធំៗ​រហូតដល់​ជាង​១៩០០​គម្រោង ជាង​មួយ​នឹង​ទុនវិនិយោគ​ជិត​៣​ពាន់​លាន​ដុល្លារ​។​

​ថ្លែង​ក្នុង​ពិ​ធីប​ញ្ជុះ​បឋមសិលា​សាងសង់​ផ្សារ​ទំនើប ជីប ម៉ុង ២៧១​មេ​ហ្គា​ម៉​ល​កាលពី​ថ្ងៃទី​៣០ ខែសីហា​ម្សិលមិញ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹងថា គម្រោង​សាងសង់​ចំនួន​១៩៧៣​គម្រោង​នេះ​វិនិយោគ​ដោយ​វិនិយោគិន​មកពី​ប្រទេស​ចំនួន​១០​ប្រទេស ក្នុងនោះ​ប្រទេស​ចិន​ឈរ​លំដាប់​លេខ​រៀង​ទី​១​។​

ឯកឧត្តម​បញ្ជាក់ថា ការរីកចំរើន នៃ​វិស័យ​សំណង់​នេះ បានបង្ហាញ​ពី​ស្ថេរភាព​នយោបាយ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ដែល​បាន​បង្កលក្ខណៈ​សម្បត្តិ​គ្រប់បែបយ៉ាង​ដល់​វិនិយោគិន​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស ដែល​ធ្វើ​ឲ្យ​ពួកគេ​សម្រេចចិត្ត​បោះទុន​និ​យោគ ធ្វើ​ឲ្យ​កម្ពុ​ជាមាន​សន្ទុះ​នៃ​ការអភិវឌ្ឍន៍​ខ្លាំង​លើ​វិស័យ​សំណង់ ខណៈ​បច្ចុប្បន្ន​នៅ​ទូទាំងប្រទេស​កម្ពុ​ជាមាន​អគារ​ខ្ពស់ៗ​រហូតដល់​១០៦៧​អគារ ។​

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៧​កន្លងទៅនេះ កម្ពុជា​បានផ្តល់​លិខិតអនុញ្ញាត​ក្នុង​គម្រោង​សាងសង់​រហូតដល់​ជាង​៣៤០០​គម្រោង​ជាមួយនឹង​ទុនវិនិយោគ​រហូតដល់​ជាង​៦៧០០​លាន​ដុល្លារ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close