បិទផ្សារស្ទឹងសែន នៅក្រុងស្ទឹងសែន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩
ខេត្តកំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីសម្រេចបិទជាបណ្ដោះអាសន្នផ្សារស្ទឹងសែន ក្នុងភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ តទៅរហូតដល់មានការជូនដំណឹងជាថ្មីដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ។
បើតាមសេចក្តីសម្រេចនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ ដោយឲ្យអាជីវករគ្រប់រូប ដែលប្រកបអាជីវកម្មនៅផ្សារស្ទឹងសែន ត្រូវទៅពិនិត្យសំណាករកមេរោគកូវីដ១៩ នៅសាលាបឋមសិក្សាកំពង់ធំក្រុង។
ចំពោះបុគ្គលដែលធ្លាប់ចេញចូលផ្សារខាងលើ ត្រូវតាមដានសុខភាពរបស់ខ្លួនឯងជាប្រចាំបើមានរោគសញ្ញាសង្ស័យត្រូវប្រញាប់ទាក់ទងមកអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុត ដើម្បីយកសំណាកពិនិត្យរកមេរោគកូវីដ១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។