សមត្ថកិច្ចខេត្តសៀមរាប ចុះបង្ក្រាបគ្រឿងញៀននៅ ក្នុងហាងខារ៉ាខេវី ឃាត់ខ្លួនមនុស្ស១៤នាក់
យោងតាមមន្ត្រីជាន់ខ្ពស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងថា នៅយប់មិញនេះ សមត្ថកិច្ចបានឆ្មក់ចូលទៅក្នុងហាងខារ៉ាអូខេខេវីដែលល្បីល្បាញក្នុងខេត្តសៀមរាប ដោយរកឃើញគ្រឿងញៀនមួយចំនួន និងឃាត់ខ្លួនមនុស្សបានចំនួន១៤នាក់ផងដែរ។
កិច្ចប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោងប្រមាណ១ និង៣០នាទី រំលងអធ្រាតឈានចូលថ្ងៃទី១១ ខែកញ្ញា នេះ នៅហាងខារ៉ាអូខេខេវី អតីតពីរ៉ាមីតចាស់ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចឃាត់ខ្លួនមនុស្ស១៤នាក់ ស្រី៥នាក់ និងឆែកឆេររកឃើញម្សៅខេពណ៌ស ចំនួន១៦កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។