នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១៨នេះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអនុញ្ញាតឱ្យប្រតិភូទីក្រុង សេន យ៉ា ដែលជាទីក្រុងរបស់ខេត្ត ហាយណាន នៃសាធារណរដ្ឋ ប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ក្នុងឱកាសនោះដែរ លោក សៀវ គាន់ គណៈកម្មការកិច្ចសហប្រតិបត្តិការ ទីក្រុងទេសចរណ៍ទន្លេមេគង្គឡាន់កាំង បានឲ្យដឹងថា រូបលោកអញ្ជើញមក ទីនេះក្នុងគោលបំណង ២៖
ទី១- មកទស្សនកិច្ចលើទីក្រុងក្នុងប្រទេសកម្ពុជា
ទី២- រដ្ឋាភិបាលនៃទីក្រុងសេនយ៉ា មានគោលបំណងអញ្ជើញលោក អភិបាលខេត្តកំពង់ចាម ទៅទស្សន កិច្ចដូចជាចូលរួមប្រជុំគណៈកម្មការអនុ តំបន់ទន្លេមេគង្គឡាន់កាំង នៅ ទីក្រុងសេនយ៉ា ដោយក្នុងឆ្នាំនេះទីក្រុង សេនយ៉ា ត្រូវបានធ្វើជាម្ចាស់ផ្ទះលើ កិច្ចប្រជុំតំបន់ទន្លេមេគង្គឡាន់កាង ដែលមានប្រទេសជាច្រើនចូលរួមដោយប្រទេសទាំងនោះគឺជាប្រទេស ដែលរស់នៅតាមបណ្ដោយទន្លេមេគង្គ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។