នគរបាលជាតិ ចាប់ផ្តើម​រឹតបន្តឹង​ប័​ណ្ឌ​បើកបរ​អន្តរជាតិ ខណៈ​ជនជាតិ​ចិន មក​រស់នៅ​កាន់តែច្រើន​

​រាជធានី​ភ្នំពេញ ៖ លោកនាយ​ឧ​ត្ត​មនី​យ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ​បាន​អះអាងថា នគរ​នឹង​ចាប់ផ្តើម​រឹតបន្តឹង​ប័ណ្ណបើកបរ​អន្តរជាតិ ខណៈ​មាន​ជនបរទេស​កាន់តែច្រើន​នៅ​ប្រទេស​កម្ពុជា ហើយ​ពួកគេ​បាន​បើករថយន្ត​ដោយ​ខ្លួនឯង និង​បរទេស​ខ្លះ​មានតែ​ប័ណ្ណ​បើក​ប្រទេស​ខ្លួន ហើយ​ពុំមាន​ប័ណ្ណបើកបរ​កម្ពុជា ។​

ថ្លែង​នៅក្នុង​ពិធី​បើក​វគ្គ​ផ្សព្វផ្សាយ​ស្តីពី​ការត្រួតពិនិត្យ​លើ​ប័ណ្ណបើកបរ​អន្តរជាតិ នៅ​ព្រឹ ក​ថ្ងៃទី​២៩​ខែមិថុនា ឆ្នាំ​២០១៨​នេះ​នៅ​សាលប្រជុំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​ដ្ឋា​ន​នគរបាលជាតិ​បាន​ឲ្យ​លើកឡើងថា គ្រប់​រាជធានី​ខេត្ត​ទាំងអស់​ត្រូវតែ​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ ចំពោះ​ប័ណ្ណបើកបរ​របស់​បរទេស ពីព្រោះ​មាន​បរទេស​ខ្លះ​មានតែ​ប័ណ្ណបើកបរ​ប្រទេស​គេ​ហើយ ពុំមាន​ឯកសារ និង​ប័ណ្ណបើកបរ​នៅ​ស្រុក​ខ្មែរ ។​

​យោងតាម​គេហទំព័រ​របស់​អគ្គស្ន​ង​ការន​គ​បាល​ជាតិ​បាន​ឲ្យ​ដឹ​ថា​លោក នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គ​ស្នងការរង​នគរបាលជាតិ​បាន​អះអាង​យ៉ាង​ដូច្នេះ​ថា​«​ចាប់ពីពេលនេះ​តទៅ​ជនបរទេស​ណាក៏ដោយ​ដាច់ខាត​ត្រូវតែមាន​បណ្ណ​បើកបរ​ប្រទេស​ខ្លួន​លិខិតឆ្លងដែន​ផ្សំ​ជាមួយ ហើយ​ត្រូវមាន​ប័ណ្ណបើកបរ​នៅ​ស្រុក​ខ្មែរ​ផងដែរ តែ​ប្រសិនបើ​ពួកគេ​មានតែ​របស់ខ្លួន ហើយ​ពុំមាន​របស់​ខ្មែរ​ត្រូវ​ចាត់​វិធានការណ៍​ទៅតាម​ច្បាប់​ជា​ធរមាន​» ។​

ជា​មូ​យ​គ្នា​នោះដែរ​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន​ក៏បាន​គូសបញ្ជាក់​បន្ថែមថា ការប្រើប្រាស់​ប័ណ្ណបើកបរ​អន្តរជាតិ​ត្រូវ​ភ្ជាប់​ជាមួយ​ប័ណ្ណបើកបរ​ជាតិ​របស់​ជ​ន​បរទេស​នោះ ដោយហេតុថា ប័ណ្ណបើកបរ​អន្តរជាតិ​ជា​ឯកសារ​ចម្លង​ពី​ឯកសារ​ដើម គឺ​ប័ណ្ណបើកបរ​ជាតិ​របស់​ជ​ន​បរទេស​នោះ ហើយ​ត្រូវ​ពិនិត្យ​ផ្ទៀងផ្ទាត់​តាម​សៀវភៅ​គំរូ​ប័ណ្ណបើកបរ​របស់​ប្រទេស​នីមួយៗ​ហើយ​ករណី​មានការ​សង្ស័យ​ស្នើសុំ​ការសហការ​បញ្ជាក់​ពី​ស្ថានទូត​ប្រទេស​នោះ ។​

សូមបញ្ជាក់ថា គោលបំណង​នៃ​ការរៀបចំ​កិច្ចប្រជុំ​នេះ ដើម្បី​លើកកម្ពស់​សមត្ថភាព និង​ជំនាញ ដល់​មន្ត្រីនគរបាល​ច​រា​ចរណ៍​ផ្លូវគោក ក្នុងការ​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​លើ​ប័ណ្ណបើកបរ​អន្តរជាតិ ព្រមទាំង​ស្វែងយល់​បន្ថែម​ពី​លិខិតបទដ្ឋាន​ពាក់ព័ន្ធ​ដូចជា អនុសញ្ញា​អន្តរជាតិ​ស្តីពី​បណ្ណ​បើកបរ​អន្តរជាតិ និង​កិច្ចព្រមព្រៀង​ទទួលស្គាល់​ប័ណ្ណបើកបរ​ទៅវិញទៅមក​ទ្វេភាគី ឬ​ពហុភាគី​ជាមួយ​កម្ពុជា​ជាដើម ។​

​សូមជម្រាបថា ការលើក​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ហ៊ឹម យ៉ាន ខណៈដែល​មាន​ករណី​ជន បរទេស​មួយចំនួន​បាន​បើកបរ​នៅ​កម្ពុជា​ដោយ​គ្មាន​បណ្ណ​បើកបរ ហើយ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាច្រើន​ករណី ពិសេស​នោះគេ​សង្កេតឃើញ​ភាគច្រើន​ជនជាតិ​ចិន ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close