ពិធីប្រគល់ម៉ូតូជូនសិស្សនិទ្ទេសAទាំងបីនាក់ប្រចាំខេត្តកំពង់ស្ពឺ

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈ អភិបាលខេត្តកំពង់ស្ពឺនិងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត បានផ្តល់ម៉ូតូដល់ប្អូនៗ ដែលប្រឡងជាប់និទ្ទេស A ទាំងបីនាក់របស់ខេត្តកំពង់ស្ពឺកន្លងទៅថ្មីៗទៅនេះ។

ឯកឧត្តមវុី សំណាងអភិបាលខេត្តកំពង់ស្ពឺសង្ឃឹមនិងជឿជាក់ថា ឆ្នាំ2019ប្អូននិងប្រឡងជាប់និទ្ទេសច្រើនជាងឆ្នាំ២០១៨មានកម្មវិធី ប្រគល់ទទួលម៉ូតូដល់សិស្សនិទ្ទេស A ច្រើនជាងឆ្នាំនេះបន្តទៀត។ សូមក្មួយខិតខំប្រឹងប្រែងរៀនសូត្រ រង្វាន់ម៉ូតូរង់ចាំក្មួយៗជានិច្ច។
ជាចុងក្រោយលោកវុី សំណាងអភិបាលកំពង់ស្ពឺបានជូនពរដល់ក្មួយទាំងអស់ដែលបានទទួលនាឧកាសនេះត្រូវខិតខំសិក្សាក្រេបជញ្ជក់អោយក្លាយជាទំពាំងស្នងឬស្សីដែលជាសសរទ្រូងប្រទេសជាតិ ។នៅក្នុងឧកាសប្រគល់ជ័យលាភីនិទ្ទេសAចំនួនបីនាក់នាឧកាសនេះ។ឯកឧត្តម វុី សំណាង អភិបាលខេត្តនិងលោកប្រធានក្រុមប្រឹក្សាខេត្តបានអបអរសាទរនិងបានកោតសសើរដល់ប្អូនៗនិងក្មួយទាំងអស់ដែលមិនបានជាប់និទ្ទេសAត្រូវខិតខំសិក្សា បន្តែមទៀតអោយបានល្អ។នៅក្នុងពិធីប្រគល់ម៉ូតូដល់សិស្សជាប់និទ្ទេសA។តាងនាមអោយរដ្ធបាលខេត្តសូមកោតសសើរដល់លោកគ្រូ អ្នកគ្រូបិតា មាតា ក្រុមគ្រួសារយើង ជាពិសេស ចូលរួមកសាងប្រទេសជាតិរបស់យើង ក្រោមម្លប់នៃសន្តិភាព ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់ សម្ដេចតេជោហ៊ុនសែននាយករដ្ធមន្ត្រីនៃរាជរដ្ធាភិបាលកម្ពុជាអាណត្តិទី៦។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close