សម្តេច ស ខេង បដិសេធថា លោក ស ថេត ស្នង​​​ការ​​​​ក្រុង​​​ភ្នំ​​​ពេញ​​​​ថ្មី​​​មិន​​​មែន​​​ជា​​​​ប្អូន​​​ប្រុស​​​​សម្តេច​​​​ទេ​

​ភ្នំពេញ ៖ ក្រោយពី​មានការ​ចុះផ្សាយ​ជា​បន្តបន្ទាប់​ដោយមាន​ការយល់ច្រឡំ​ថា លោក ស ថេត ដែល​ត្រូវ​តែងតាំង​ជា​ស្នងការ​នគរ​​​បាល​​​​រាជធានី​ភ្នំពេញ​ថ្មី គឺជា​ប្អូនប្រុស​របស់​សម្តេច​ក្រឡា​ហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នោះ នៅ​ព្រឹក​មិញ​នេះ សម្តេច​បានបញ្ជាក់​ច្បាស់​ថា លោក ស ថេត មិនមែនជា​ប្អូន​របស់​សម្តេច​ឡើយ​។​

​សម្តេច ស ខេង បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ផ្ទាល់​របស់​សម្តេច​ថា “​អ្វីដែល​ខ្ញុំ​កត់សម្គាល់ និង​ចង់​បញ្ជាក់​នៅពេលនេះ គឺ​សារព័ត៌មាន​មួយចំនួន បាន​ផ្សព្វផ្សាយ​ថា លោក​ឧ​ត្ត​ម​សេនីយ៍ ស ថេត គឺជា​ប្អូនបង្កើត​របស់ខ្ញុំ​។ ខ្ញុំ​មិនដឹងថា សារព័ត៌មាន​ទាំងនោះ បាន​ប្រភព​មកពីណា ឬក៏​សន្និដ្ឋាន​ដោយ​គ្មាន​ប្រភព​នោះទេ ប៉ុន្តែ​ខ្ញុំ​សូម​គូសបញ្ជាក់ថា លោក​ឧ​ត្ត​ម​សេនីយ៍ ស ថេត មិនមែនជា​ប្អូនបង្កើត​​​​របស់ខ្ញុំ ដូចដែល​សារព័ត៌មាន​មួយចំនួន បាន​ផ្សព្វផ្សាយ​នោះទេ​”៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close