ចិនកំពុងធ្វើការស្រាវជ្រាវផលិតវ៉ាក់សាំងប្រឆាំងនឹងកូវីដបំលែងខ្លួនថ្មីដែលតា

ការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសចិននាពេលថ្មីៗនេះគឺបណ្តាលមកពីវីរុសបំលែងថ្មីដែលតា ហើយការស្រាវជ្រាវផលិតវ៉ាក់សាំងដែលប្រឆាំងវីរុសបំលែងថ្មីនេះ ក៏កំពុងត្រូវបានធ្វើឡើងយ៉ាងសស្រាក់សស្រាំផងដែរ។

ប្រសិនបើនៅពេលអនាគតត្រូវធ្វើការចាក់វ៉ាក់សាំងដូសទី៣ រឺចាក់ដូសជម្រុញ ហើយវ៉ាក់សាំងជំនាន់ទី២ដែលប្រឆាំងវីរុសបំលែងថ្មីត្រូវបានផលិតឡើងក្នុងពេលដំណាលគ្នានោះ តើប្រជាជនគួរតែជ្រើសរើសជំរើសណាមួយទៅ?

ចំពោះបញ្ហានេះ លោក Zhang Yun tao បានមានប្រសាសន៍ថា៖ នាពេលអនាគតបើយើងឈរលើជំហររបស់ប្រជាជនទូទៅ គួរតែជ្រើសរើសទទួលវ៉ាក់សាំងដូសជម្រុញជាមុនសិន។

លោកបន្តថា ប្រសិនបើចន្លោះនៃរយៈពេលការចាក់វ៉ាក់សាំងលើកទី២ និងទី ៣ មានរយៈពេលវែងបន្តិច ឧទាហរណ៍កន្លះឆ្នាំឬច្រើនជាងនេះ អង់ទីគ័រនៅក្នុងរាងកាយមនុស្សនឹងត្រូវបានកើនឡើងយ៉ាងខ្លាំង។ ហេតុដូចនេះនឹងដើរតួយ៉ាងល្អក្នុងការការពារកុំអោយវីរុសកូវីដបំលែងថ្មីបណ្តាលអោយឆ្លងរឺមានជំងឺបាន។

បើយោងតាមសំដីរបស់លោក Zhang Yun tao បានបញ្ជាក់ថា ចំពោះវ៉ាក់សាំងការពារជំងឺកូវីដ១៩ អសកម្មរបស់ប្រទេសចិន(ដូចជាស៊ីណូហ្វាម រឺស៊ីណូវ៉ាក់) ដែលត្រូវបានអនុម័តដោយរដ្ឋបាលឱសថជាតិនៃប្រទេសចិន យោងតាមលទ្ធផលពិសោធន៍គឺសុទ្ធតែមានភាពការពារចំពោះវីរុសកូវីដ១៩បំលែងថ្មី Delta Beta….. បាន។

លោកបន្តថា យោងតាមលទ្ធផលនៃការសិក្សាលើពិភពលោកខ្លះក៏បានបញ្ជាក់ថា វ៉ាក់សាំងអសកម្មក៏មានប្រសិទ្ធភាពខ្ពស់ក្នុងការការពារការឆ្លងវីរុសកូវីដបំលែងថ្មីដែលតាបានដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close