Apple បញ្ចេញ​រូបរាង iPhone 13 និង iPad mini ជំនាន់​ថ្មី​ជា​ផ្លូវការ​ហើយ​!

​វ៉ាស៊ីនតោន​៖ ក្រុមហ៊ុន Apple Inc (AAPL.O) បានប្រកាស​បង្ហាញ​កំពូល​ស្មា​ត​ហ្វូ​ន iPhone 13 និង iPad mini ជំនាន់​ថ្មី​ជា​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ (​ម៉ោង​ក្នុង​តំបន់​) ដោយ​ភ្ជាប់​មក​ជាមួយនឹង​បច្ចេកវិទ្យា 5G ជាពិសេស​កាមេរ៉ា​កាន់តែ​ល្អប្រសើរ​ជាង​មុន ។​

​នៅក្នុង​មហា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ដែល​ត្រូវបាន​ធ្វើឡើង​នៅ​យប់​ថ្ងៃទី​១៤ ខែកញ្ញា​នេះ (​ម៉ោង​នៅ​កម្ពុជា​) ក្រុមហ៊ុន Apple បានឱ្យដឹងថា សម្រាប់​ម៉ូ​ដែល iPhone 13 mini និង iPhone 13 គឺមាន​ទំហំ​នៃ​ការ​រក្សាទុក​ឯកសារ​រ​ហូត​ដល់ 512GB ខណ​:​ដែល iPhone 13 Pro និង iPhone 13 Pro Max មាន​ទំហំ​រក្សាទុក​ឯកសារ​រ​ហូត​ដល់ 1TB​។​

​សម្រាប់​តម្លៃ​របស់ iPhone 13 ទាំង​៤​ម៉ូ​ដែល​នេះ​មិនសូវ​ខុសគ្នា​កាលពី​ឆ្នាំមុន​ឡើយ ដោយ​ក្នុងនោះ​អតិថិជន​អាចធ្វើ​ការបញ្ជាទិញ​ទុក​មុន (pre-ordered) បាន​ចាប់ពី​ថ្ងៃទី​១៧ ខែកញ្ញា ហើយ​ក្រុមហ៊ុន Apple នឹង​ចាប់ផ្ដើម​ដឹកជញ្ជូន ឬ​ចេញលក់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៤ ខែកញ្ញា​។ សម្រាប់​បណ្ដា​ប្រទេស​មួយចំនួន​ដូចជា ថៃ ម៉ាឡេស៊ី គឺអាច​នឹងត្រូវ​រង់ចាំ​រហូតដល់​ថ្ងៃទី​០១ ខែតុលា ទើប​អាច​បញ្ជា​ទិញ​ទុក​មុន​បាន ហើយនឹង​ដឹកជញ្ជូន​នៅ​មួយ​សប្ដាហ៍​បន្ទាប់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close