ថៃ ប្រកាសមានករណីឆ្លងកូវីដ១៩ថ្មី ៩ ៧២៧នាក់ ខណៈអ្នកស្លាប់កើន ៧៣នាក់ទៀត
ថៃ៖ ថៃ បានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ៩៧២៧នាក់ និងស្លាប់៧៣នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ នេះបើតាមក្រសួងសុខាភិបាលប្រកាស នាព្រឹកថ្ងៃទី២១ តុលា ២០២១។
ក្រៅពីនេះ ក៏មានអ្នកជំងឺ១០០៧៥នាក់ទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យហើយដែរ។
ចាប់តាំងពីកើតមានជំងឺកូវីដ១៩ ដើមឆ្នាំ២០២០មក ថៃមានករណីវិជ្ជមានសរុប កើនដល់ ១,៨២១,៥៧៩នាក់ហើយ ជាសះស្បើយវិញ ១,៦៩៩,៩៣៤នាក់ ខណៈមនុស្សស្លាប់កើនដល់ ១៨៥៥៩នាក់ហើយ គិតត្រឹមព្រឹកថ្ងៃទី២១ តុលានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។