កម្ពុជា ប្រកាសរកឃើញអ្នកឆ្លងកូវីដថ្មី ១៥១នាក់ទៀត ខណៈមានអ្នកស្លាប់ ១១នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ១៥១នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៣៦៦នាក់ និងមានអ្នកស្លាប់ថ្មីកើន ១១នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ១៥១នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ២១នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈថ្មី ១៣០នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១១៧ ៣៥២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១១២ ០៥៦នាក់ និងអ្នកស្លាប់កើនឡើង ២ ៧០៤នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។