សមត្ថកិច្ច ចុះល្បាតតាមខ្សែបន្ទាត់ព្រំដែន ប្រទះឃើញអាវុធជាច្រើនដើម!
ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នគរបាលខេត្តបាត់ដំបង បានចេញល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រទះឃើញអាវុធមួយចំនួន នៅចំណុចអូរព្រំដែនភូមិថ្មី ឃុំត្រាង ស្រុកកំរៀង។
ក្នុងនោះ រួមមាន៖ អាវុធ១២,៧ចំនួន ១ដើម, កាណុងត១២,៧ចំនួន ១ និងជើងទ្រអាវុធ១២,៧ចំនួន១, គ្រាប់១២,៧ថ្មីចំនួន ៥០៨គ្រាប់ អាវុធAK47 ចំនួន ៥០ដើម បង់អាកាថ្មីចំនួន ៥២បង់។
បច្ចុប្បន្ន កម្លាំងនគរបាលជំនាញបានចុះធ្វើការត្រួតពិនិត្យ និងយកអាវុធទាំងអស់មកយកទៅរក្សាទុកនៅកងពលលេខ៥៣ រង់ចាំចំណាត់ការតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។