សម្តេចតេជោ ហាមមិនអោយបិទរោងចក្រ បិទផ្សារ ឫបិទសាលារៀន នោះទេ ប្រសិនបើមានអ្នកឆ្លងកូវីដ១៩

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើក​ឡើងថា ប្រសិនបើមានកម្មកររោងចក្រឆ្លងជំងឺកូវីដ១៩ គឺត្រូវយកតែអ្នកជំងឺទៅព្យាបាល ហើយរក្សាវិធានសុខាភិបាល សម្លាប់មេរោគ ដោយឡែករោងចក្រដំណើរការធម្មតាមិនត្រូវបិទទៀតទេ។

សម្តេចតេជោ បញ្ជាក់ថា ផ្សារ ទីប្រជុំជន និង សាលារៀនក៍ត្រូវអនុវត្តដូចគ្នា មិនត្រូវបិទផ្សារ រោងចក្រ ឫសាលារៀនទាំងមូលទៀតទេ ពីព្រោះយើងមានវ៉ាក់សាំងគ្រប់គ្រាន់ហើយ។

បើតាមការលើកឡើងរបស់សម្តេចតេជោថា ដោយសារតែយើងមានវ៉ាក់សាំងគ្រប់ដូច្នេះ ការយកសំណាកក៍ត្រូវអនុវត្តដូចគ្នា គឺបើមានវិជ្ជមានម្នាក់ ធ្វើតេស្តម្នាក់ មិនចាំបាច់យកមួយភូមិ មកធ្វើតេស្តដូចមុននោះឡើយ បើអ្នកមានការសង្ស័យចាំយកមកធ្វើតេស្ត បើមានវិជ្ជមាន ហើយអាការៈធម្មតា អាចព្យាបាលនៅផ្ទះ ហើយបើមានអាការៈឈឺចាំបញ្ជូនទៅព្យាបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close