នគរបាលខេត្តស្ទឹងត្រែង បង្ក្រាបល្បែងជល់មាន់ខុសច្បាប់ ឃាត់ខ្លួនមនុស្ស ៣នាក់
ខេត្តស្ទឹងត្រែង៖ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ កម្លាំងនគរបាលខេត្តស្ទឹងត្រែង បានធ្វើការបង្ក្រាបទីតាំងលេងល្បែងស៊ីសងដោយខុសច្បាប់ ជល់មាន់ ស្ថិតនៅភូមិរាជានុកូល សង្កាត់/ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់។
ជនសង្ស័យដែលបានឃាត់ខ្លួនបាននោះ គឺឈ្មោះ ពិត លក្ខណៈ ភេទប្រុស អាយុ៤៧ឆ្នាំ, ឈ្មោះ ស៊ុន សុគន្ធ ភេទប្រុស អាយុ៥០ឆ្នាំ និងឈ្មោះ សួន ឆៃឡា ភេទប្រុស អាយុ៣៤ឆ្នាំ។ ចំពោះវត្ថុតាង រឹបអូសបានរួមមាន៖ ម៉ូតូ ១១គ្រឿង, មាន់ជល់១ក្បាល, ខ្នាយមាន់១គូ, កន្ត្រកដាក់មាន់៨កន្ត្រក និងរបាំងកញ្ចក់ជល់មាន់១។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។