អាសូរ​ណាស់​! ក្មេងប្រុស​២​នាក់ ចុះ​លេង​ទឹកស្រះ​លង់​ស្លាប់ នៅ​ស្រុក​ថ្មគោល​

​ខេត្តបាត់ដំបង​៖ កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២១ មាន​ក្មេងប្រុស​ស្រី​ចំនួន ២​នាក់ បាន​ចុះ​លង់ទឹក​ស្រះ បណ្តាល​ឲ្យ​ស្លាប់ ត្រង់ចំណុច​ក្រុមទី​០៥ ភូមិ​ប៉ោយ​រំ​ជៃ ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​

​ក្មេងប្រុស​រងគ្រោះ​ទាំង ២​នាក់ ឈ្មោះ លឿន ចិត្ត ភេទ​ប្រុស អាយុ​០៣​ឆ្នាំ រស់នៅ​ភូមិ​ប៉ោយ​រំ​ជៃ ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល និង​ឈ្មោះ ដួង ថៃ ភេទ​ប្រុស អាយុ​០៥​ឆ្នាំ រស់នៅ​ភូមិ​ប៉ោយ​រំ​ជៃ ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ពិនិត្យ ហើយ​សន្និដ្ឋានថា ក្មេងប្រុស​រងគ្រោះ​ទាំង ២​នាក់ ពិតជា​ស្លាប់​ដោយ​លង់ទឹក​ប្រាកដ​មែន​។​

​បច្ចុប្បន្ន​សាកសព សមត្ថកិច្ច​បានប្រគល់​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ទំនៀម​ទំលាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close