មនុស្ស​ជាង ២០​នាក់ ត្រូវ​កាត់ទោស​ប្រហារជីវិត ករណី​បង្កឱ្យមាន​ភ្លើង​ឆេះ​ព្រៃ នៅ​ស៊ី​រី​

​ស៊ី​រី​៖ ស៊ី​រី បានធ្វើការ​ដាក់ទោស​ប្រហារជីវិត​មនុស្ស ២៤​នាក់ ថ្មីៗ​នេះ ក្រោយពី​ពួកគេ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បង្កឱ្យមាន​ភ្លើង​ឆេះ​ព្រៃ កាលពី​ឆ្នាំ​២០២០​។​

​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន CNN បាន​ឲ្យ​ដឹងថា ហេតុការណ៍ ភ្លើង​ឆេះ​ព្រៃ បាន​បំផ្លាញ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន ៣៧០​ខ្នង ហើយ​ព្រៃឈើ​ទំហំ ជាង ១​មុ​ឺ​ន​ហិកតា ត្រូវ​រង​ការខូចខាត​ទាំងស្រុង ផ្អែក​តាម​ទិន្នន័យ​ដែ​ក្រសួងយុត្តិធម៌ បង្ហាញ​ប្រាប់​បណ្តាញសារព័ត៌មាន​។​

​ប្រធានាធិបតី ស៊ី​រី លោក Bashar al-Assad ក៏បាន​ទៅដល់​កន្លែង​ដែល​ព្រៃឈើ​ត្រូវបាន​ភ្លើង​ឆាបឆេះ ដោយផ្ទាល់​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close